ស៊ឹម ប៊ុនស៊្រុន សង្ឃឹម ៨០% ឈ្នះនៅ ONE FC តាមរយៈការប្រើស្នៀតក្លេរ!

នូ មករា November 18, 2017


ភ្នំពេញ៖​ នៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ នៅប្រទេសសិង្ហបុរី អ្នកជំនាញវៃដាក់ទ្រុង ស៊ឹម ប៊ុនស្រ៊ន់ របស់កម្ពុជាដែលមានប្រវត្តិប្រកួត​ ៣០លើក ឈ្នះ ២១លើក និងចាញ់ ៩លើក ត្រូវបានគណៈកម្មការ One Championship បានដាក់ឱ្យប្រកួតជាមួយកីឡាករចិន Mioa Litoa ក្នុងប្រភេទទម្ងន់ចន្លោះពី ៥២-៥៦ គីឡូក្រាម។

នេះគឺជាការប្រកួតលើកទី៣១ហើយរបស់កីឡាករ ស៊ឹម ប៊ុនស្រ៊ុន ដែលចូលប្រឡូកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយដាក់ទ្រុងនេះ។ កីឡាកររូបនេះបានឱ្យដឹងកាលពីព្រឹកមិញនេះថា៖ «សមត្ថភាពរបស់កីឡាករ Mioa Litoa នឹងខ្ញុំគឺប្រហាក់ប្រហែលនឹងគ្នាទេ តែខ្ញុំសង្ឃឹមឈ្នះនៅក្នុងការប្រកួតនេះ ៨០ភាគរយ នេះបើតាមខ្ញុំបានដឹងពីសមត្ថភាពរបស់គេនាពេលកន្លងមក»។

ប៊ុនស្រ៊ុន បានបន្តថា៖ «ខ្ញុំមានស្នៀតពូកែៗជាច្រើនសម្រាប់ទប់ទល់នឹងកីឡាករចិនដូចជាស្នៀតបោក កាច់ក្លេ ប្រដាល់សេរីគុនខ្មែរ យូដូ ។ តែមានតែ១ស្នៀតប៉ុណ្ណោះដែលខ្ញុំគិតថាអាចយកឈ្នះបានជាង៨០ភាគរយគឹស្នៀតកាច់ក្លេ ដែលការប្រកួតវាយឈ្នះកន្លងមកដោយស្នៀតនេះ»។

គួរបញ្ជាក់ផងដែរថា ក្រៅពីកីឡាករ ស៊ឹម ប៊ុនស្រ៊ុន ដែលនឹងចេញទៅប្រកួតក្នុងព្រឹត្តិការណ៍នេះក៏មាន កីឡាការិនី វី ស្រីខួច ដែលត្រូវវាយជាមួយនឹងកីឡាការិនីម្ចាស់ផ្ទះសិង្ហបុរី May Ooi និងកីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណា ក៏ត្រូវប្រកួតនាថ្ងៃទី២៤ ខែវិច្ឆិកា នៅប្រទេសសិង្ហបុរីផងដែរ៕

អត្ថបទ៖​ ប៉ាវឡុង ជីង

មតិយោបល់