គឹម វាសនា និង ហុឹម សេរី ប៉ះជាមួយថៃលើសង្វៀន MY-TV

នូ មករា October 20, 2017


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជាគឹម វាសនា មកពីក្លឹបទ័ពឆ័ត្រយោង៩១១ ដែលមានប្រវត្តិប្រកួតចំនួន ៥៧ដង ឈ្នះ៤៦ដង ចាញ់ ១០ដងស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ១២ដងនោះបានត្រៀមខ្លួនរួចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃ Tamroutlek Tydet Lo-Ngin ។ ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ Tamroutlek Tydet Lo-Ngin ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបធ្លាប់មកប្រកួតនៅស្រុកខ្មែររាប់សិបដងទៅហើយ ។ គេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៩ដង ចាញ់១៣ដងស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បាន១១ដង ។ នេះជាជំនួបរវាងអ្នកខ្លាំងនិងអ្នកខ្លាំងមិនដឹងថានរណាជាអ្នកឈ្នះនោះទេ ។

 ចំណែក ហ៊ឹម សេរី មកពីក្លឹបតាព្រហ្មមានជ័យដែលមានប្រវត្តិប្រកួតចំនួន៥៤ដង ឈ្នះ៤៧ដង ចាញ់៥ដងស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដងនោះប្រកួតជាមួយអ្នកប្រដាល់ថៃ Loukyorth Sampayak ដោយប្រកួតក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម ។ Loukyorth Sampayak ជាអ្នកប្រដាល់វ័យក្មេងដូចគ្នាដែលមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦៧ដង ចាញ់១៥ដងស្មើពិន្ទុ ៥ ដង ។អ្នកប្រដាល់វ័យក្មេងទាំង ២រូបនេះនរណាឈ្នះ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់