អ៊ុង ភារាក់ ជួបអ្នកប្រដាល់អង់គ្លេស ខណៈ ពុយ វណ្ណៈ ប៉ះថៃលើសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក

នូ មករា October 13, 2017


ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជាអ៊ុង ភារាក់ មកពីក្លិបទ័ពឆ័ត្រយោង៩១១ ដែលមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៥០ដង ចាញ់៧ដងស្មើពិន្ទុ ១ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២១ដងនោះនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់អង់គ្លេស Elito Sit Nengtrakan ដោយប្រកួតក្នុងប្រភេទទម្ងន់៨០គីឡូក្រាម ។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់អង់គ្លេស Elito Sit Nengtrakan មកប្រកួតនៅស្រុកខ្មែរ។ គេមានប្រវត្តិប្រកួតចំនួន២៦ដង ឈ្នះ១៩ដង ចាញ់៦ដងស្មើពិន្ទុ ១ ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន៩ដង ។ សម្រាប់អ្នកប្រដាល់កម្ពុជាមិនសូវជាញញើតចំពោះអ្នកប្រដាល់មកពីអឺរុបឡើយ ។ ចាំមើលភារាក់អាចផ្ដួល Elito Sit Nengtrakan បានឬទេ ?

អ្នកប្រដាល់ជើងថ្មីពុយ វណ្ណៈ ដែលកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍នេះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Phothai Or Leangpraseut ដោយប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ វណ្ណៈមានប្រវត្តិប្រកួតចំនួន ២២ដង ឈ្នះ១៩ដង ចាញ់៣ដង ពុំធ្លាប់ស្មើ និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន៤ដង ។ Phothai Or Leangpraseut វិញមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៥ដង ចាញ់១៥ដង ស្មើពិន្ទុ ៥ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន៩ដង ។ ខ្លាំងជួបខ្លាំងនរណានឹងឈ្នះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់