សូត្រ បុនធី និង សុខ សុវណ្ណ ប្រកាសតតាំងជាមួយអ្នកប្រយុទ្ធថៃ លើសង្វៀន SEA TV

នូ មករា October 12, 2017


ភ្នំពេញ៖ នៅលើសង្វៀនខារ៉បាវរបស់អាស៊ីអាគ្នេយ៍រសៀលនាថ្ងៃទី១៤ ខែតុលានេះអ្នកប្រដាល់កម្ពុជាសុខ សុវណ្ណ មកពីសមាគមប្រដាល់ក្រសួងការពារជាតិជួបប្រកួតជាមួយអ្នកប្រដាល់ថៃផាត ថង(Phat Thong)ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ សុវណ្ណ មួយរយៈនេះមានម៉ូយប្រកួតច្រើនគួរសមដោយសារតែការប្រកួតរបស់គេភាគច្រើនជួបជោគជ័យច្រើនជាងបរាជ័យ ។ សុវណ្ណ មានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៥ដង ចាញ់១២ដងស្មើពិន្ទុ ៣ ដង ។ គេជាអ្នកប្រដាល់ដែលចូលចិត្តប្រើពេលវេលាខ្លីដើម្បីផ្ដួលគូប្រកួតតែពេលខ្លះជួបគូប្រកួតខ្លាំងគេមិនដួលសុវណ្ណយ៉ាប់វិញក៏មានដែរ ។ 

ចំពោះផាត ថង វិញក៏មិនមែនជាអ្នកប្រដាល់ដែលខ្សោយនោះទេគេទាត់ចេញរហ័សវ៉ៃមិនបំពានគូប្រកួត ចំណែកកណ្ដាប់ដៃរបស់គេរហ័សដូចផ្លេកបន្ទោរទៀផង ។អ្នកប្រដាល់រូបនេះក៏មានទេពកោសល្យប្រៀជង្គង់ និងកែងបានល្អដែរហើយកម្លាំងរបស់គេអាចវ៉ៃបាន ៥ ទឹកដោយគ្មានបញ្ហា ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៨ដង ចាញ់១២ដង និងស្មើពិន្ទុ ៤ ដង ។ ជំនួបគ្នាលើកដំបូងនេះនរណាមានសមត្ថភាពដណ្ដើមជ័យជំនះ ?

ក្នុងព្រឹត្តិការណ៍នេះដែរ កីឡាករសូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកប្រកួតជាមួយអ្នកប្រដាល់ថៃផាត រ៉ាវី(Phat Ravy)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ប៊ុនធី ជាអ្នកប្រដាល់ដែលមានកែងមុត និង ជង្កង់ស្រួចតែគេមិនសូវមានភាពវាងវៃក្នុងការប្រកួតនោះទេគឺគេចូលចិត្តវាយសម្រុកលើគូប្រកួតមុនតែបើគូប្រកួតមិនខ្លាចហើយច្រាស់សងវិញធ្វើឲ្យគេឈឺសាច់នោះចិត្តរបស់គេ ធ្លាក់ចុះតូចភ្លាមតែម្ដង ។ ជាមួយនឹងការធ្លាក់ចុះនេះគេវ៉ៃលែងចេញហើយព្យាយាមការពារច្រើនជាង ។ ប៊ុនធី មានប្រវត្តិប្រកួតចំនួន៩៩ដង ឈ្នះ៧៦ដង ចាញ់១៩ដងនិងស្មើពិន្ទុ ៤ ដង ។ប៉ុន្មានប្រកួតចុងក្រោយនេះគេមិនសូវជួបសំណាងល្អឡើយ ។ ផាត រ៉ាវីវិញគេមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៣ដង ចាញ់១២ដងនិងស្មើពិន្ទុ ១ ដង ។ អ្នកប្រដាល់ថៃរូបនេះកន្លងមកក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរដោយមានឈ្នះ-ចាញ់ជាធម្មតា ។ការប្រកួតនេះប៊ុនធី ឬ ផាត រ៉ាវី ជាអ្នកឈ្នះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត