អឹុង បូរ៉ា និង ពុទ្ធ ឆាយរិទ្ធី ប៉ះជើងខ្លាំងថៃលើសង្វៀន MY TV

នូ មករា October 12, 2017


ភ្នំពេញ៖ អ្នកប្រដាល់អ៊ឹង បូរ៉ា មកពីក្លិបកុលបុត្រគុនខ្មែរ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Vigo Sor Danchai ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ។ បូរ៉ា មានប្រវត្តិប្រកួតចំនួន៩៧ ដង ឈ្នះ៨០ដង ចាញ់១៤ដង ស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៩ដង ។ ចំពោះអ្នកប្រដាល់ថៃ Vigo Sor Danchai មានប្រវត្តិប្រកួតចំនួន៥៧លើក ឈ្នះ៤៥លើកចាញ់ ១២លើក និងវាយគូប្រកួតឲ្យសន្លប់បាន៦លើក ។នេះជាការជួបគ្នាលើកដំបូងហើយចាំមើលនរណាឈ្នះនរណាចាញ់ ?   

ចំណែកពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យ ប្រកួតជាមួយអ្នកប្រដាល់ថៃ Wanghinlek Loukthungwang ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ រិទ្ធី មានប្រវត្តិប្រកួតចំនួន៨២លើកឈ្នះ៥៨លើកចាញ់២១លើស្មើពិន្ទុ៣លើក និង វាយគូប្រកួតឲ្យសន្លប់បាន១៧លើក ។ចំពោះអ្នកប្រដាល់ថៃ Wanghinlek Loukthungwang មានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៥ដង ចាញ់១៧ដង ស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១៥លើក គេជាអ្នកប្រដាល់ដែលល្អមួយរូប ។ រវាងអ្នកប្រដាល់ទាំង ២រូបនេះនរណាជួបសំណាងល្អ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត