នរណានឹងត្រូវខ្ទាតចេញពីការប្រកួត TV5 Boxing Knock-Out Serie សប្ដាហ៍នេះ?

នូ មករា October 11, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie សម្រាប់ថ្ងៃទី១៤ ខែតុលានេះត្រូវមានអ្នកប្រដាល់ ២រូបបន្ថែមទៀតនឹងខ្ទាតចេញពីការប្រកួត ។ ដោយអ្នកប្រដាល់ជើងថ្មីនួន រ៉ាថេប មកពីក្លិបតាឯកដំបងដែកមានរិទ្ធត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ណាម ម៉ូរិន មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ។ អ្នកប្រដាល់ទាំង ២រូបនេះពុំធ្លាប់មានប្រវត្តិប្រកួតគ្នាពីមុនមកទេហើយសមត្ថភាពគេយ៉ាងណាៗនោះក៏គ្មាននរណាដឹងដែរ ។ ពួកគេមិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងនោះទេព្រោះគេជាអ្នកប្រដាល់ជើងថ្មីដូចគ្នា តែគេវ៉ៃល្អ និងមានប្លង់វ៉ៃច្បាស់លាស់គ្រាន់តែរបៀបវ៉ៃរបស់គេមិនសូវចេះរក្សាកម្លាំងប៉ុណ្ណោះ ។ កម្លាំងមានទាំងប៉ុន្មានគេចង់ប្រើតែ ២ទឹកឲ្យអស់តែម្ដងព្រោះគេមានមហិច្ឆតារប្រើពេលខ្លីដើម្បីផ្ដួលគូប្រកួតឲ្យបានលឿន ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់សំណាង វ៉ាន់ឆាន់ មកពីក្លិបស្នងការនគរបាលខេត្តកំពតជួបជាមួយអ្នកប្រដាល់វុត្ថ ប៊ុនឃាង របស់ក្លិបអង្គរធំគុនខ្មែរ ។ ពួកគេក៏ជាអ្នកប្រដាល់ជើងថ្មីដែរទេតែគេក៏មានសបៀបវ៉ៃល្អគ្រាន់បើដែរ ។ វ៉ាន់ឆាន់ ត្រូវបានគេអះអាងថាពូកែកណ្ដាប់ដៃចំណែកឯ វុត្ថា ប៊ុនឃាង គេជាអ្នកប្រដាល់ចិត្តធំដែលវ៉ៃចូលចិត្តប្ដូរកែងជាមួយគូប្រកួតណាស់ ។ អ្នកប្រដាល់ទាំង ២រូបនេះមិនដឹងថានរណាមានកៅអីសម្រាប់ប្រកួតជម្រុះជុំទី២ហើយនរណាជាអ្នកខ្ទាតចេញនោះឡើយ ។ ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់ថៃវិញនោះផាន ផាត់យុទ្ធ របស់ក្លិបសាលវ័ន្ឌកីឡាជួបជាមួយអ្នកប្រដាល់ថៃរូកខាត លូកចំប៉ាសាក់ (Roukhat Loukchampasak) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេ ឯ ផាត់យុទ្ធគេក៏ពុំសូវមានឱកាសដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃដែរ ។ចាំមើលនរណាជាអ្នកឈ្នះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត