សុវណ្ណឌឿន និង ផាន់ណា តស៊ូជាមួយថៃក្នុងព្រឹត្តិការណ៍ជើងឯកគោជល់ ចំណែក ច័ន្ទមាន ត្រូវជួបមីយ៉ានម៉ា

នូ មករា October 11, 2017


ភ្នំពេញ៖ នៅលើសង្វៀនគោជល់របស់ CNC នាយប់ថ្ងៃទី១៤ ខែតុលានេះនឹងមានការប្រកួតរវាងអ្នកប្រដាល់កម្ពុជា-ថៃ ជាច្រើន ដោយនៅក្នុងនោះកីឡាករឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្ដកីឡាត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ Opor Sor Thor Visit ក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម ។ សុវណ្ណឌឿន មានប្រវត្តិប្រកួតចំនួន១៣១ដង ឈ្នះ១១០ដង ចាញ់១៣ដងស្មើពិន្ទុ៨ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន៤០ដង ។ ចំពោះអ្នកប្រដាល់ថៃ Opor Sor Thor Visit វិញមានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៨៥ដង ចាញ់២០ដងស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២០ ដង ។

 មួយគូទៀតនោះគឺអ្នកប្រដាល់ផុន ផាន់ណា មកពីក្លិបខ្លារខិនមានរិទ្ធដែលមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦៩ដង ចាញ់១០ដងស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់២១ដងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ Namkhakboun Tonprasathin ។ Namkhakboun Tonprasathin មានប្រវត្តិប្រកួតចំនួន ៩៧ដងឈ្នះ៧១ដង ចាញ់២៣ដងស្មើពិន្ទុ ៣ដងនិងវាយគុប្រកួតឲ្យសន្លប់១៥ដង ។

ចំពោះការប្រកួតក្រៅព្រឹត្តិការណ៍ដណ្ដើមជើងឯកវិញនោះអ្នកប្រដាល់មាស ច័ន្ទមាន មកពីសមាគមប្រដាល់ក្រសួងការពារជាតិដែលមានប្រវត្តិប្រកួតចំនួន១១៤ដង ឈ្នះ៨៥ដង ចាញ់៩ដងស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់២០ដងប្រកួតជាមួយអ្នកប្រដាល់មីយ៉ាន់ម៉ា Sumi UngMavdyyim ។ អ្នកប្រដាល់មីយ៉ាន់ម៉ារូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៤០ដង ចាញ់២០ដងស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៥ដង ៕

អត្ថបទ៖

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត