សង្វៀនគោជល់រជ្ជកាលទី៨ ចាប់ផ្ដើមចេញដំណើរហើយ!

នូ មករា October 9, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់ជើងឯកគោជល់រជ្ជកាលទី៨លើសង្វៀនCNC បានចាប់ផ្ដើមហើយកាលពីយប់ថ្ងៃទី៧ ខែតុលាដែលនេះជាការប្រកួតក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម ។ ក្នុងសន្និសីទកាសែតមុនពេលបើកការប្រកួតនោះគេសង្កេតឃើញថាមានអ្នកប្រដាល់កម្ពុជា ៤រូប និង ថៃ ៤រូប ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។

  អ្នកប្រដាល់ខ្មែរចំនួន៤រូបនោះមានដូចជា៖ រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍, សរ រាជសីហ៍ មកពីក្លិបមោងឬស្សីមរតកគុនខ្មែរ, លុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្ដកីឡា និង ផុន ផាន់ណា មកពីក្លិបខ្លារខិនមានរិទ្ធ ។ ចំពោះអ្នកប្រដាល់ថៃទាំង៤រូបវិញនោះមាន Nathakkeat Pranchomphun មកពីខេត្តសុរិន្ទ, Famangkorn មកពីខេត្តនគររាជសីមា, Oporsor Thor Visith មកពីខេត្តបូរីរុាំ និង Namkhakboun Toungprasathin មកពីខេត្តបូរីរុាំដែរ ។

គួរបញ្ជាក់ថា បន្ទាប់ពីសន្និសីទកាសែតការប្រកួតបានចាប់ផ្ដើមដោយមានការប្រកួតចំនួន ២គូដែលក្នុងនោះអ្នកប្រដាល់កម្ពុជាសរ រាជសីហ៍ បានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Famankorn Sit Pansak ចំណែកឯជើងខ្លាំង រឿង សោភ័ណ្ឌ បានផ្ដួលអ្នកប្រដាល់ថៃ Nathakkeat Pranchomphun នៅទឹកទី២ ។ 

សូមបញ្ជាក់ថា ក្នុងការប្រកួត ៧រជ្ជកាលកន្លងមកនៅរជ្ជកាលទី១ក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាមដែលធ្វើពីថ្ងៃទី២ ខែឧសភាដល់ទី១ ខែសីហា២០១៥ លេខ១បានទៅអ្នកប្រដាល់ថៃ Chhuok Chhai ។ រជ្ជកាលទី២ទម្ងន់ ៦០គីឡូក្រាមប្រកួតពីថ្ងៃទី១ ខែសីហាដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ លេខ១បានទៅអ្នកប្រដាល់កម្ពុជា យ៉េន ឌីណា មកពីក្លិបអប្សរាគុនខ្មែរដែលពេលនេះគេប្ដូរឈ្មោះទៅជា ប៉ោ ភារិទ្ធ វិញ។ រជ្ជកាលទី៣ ទម្ងន់៦៥គីឡូក្រាមប្រកួតពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ លេខ១បានទៅអ្នកប្រដាល់ថៃ Keataworn Ekbangsai ។ រជ្ជកាលទី៤ ទម្ងន់ ៦៩គីឡូក្រាមដែលប្រកួតពីថ្ងៃទី៥ ខែមីនាដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ចំណាត់ថ្នាក់លេខ១ បានទៅអ្នកប្រដាល់កម្ពុជា រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ ។

រជ្ជកាលទី៥ ប្រភេទទម្ងន់៦៧គីឡូក្រាមដែលប្រកួតពីថ្ងៃទី២៥ ខែមិថុនាដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ចំណាត់ថ្នាក់លេខ១ បានទៅអ្នកប្រដាល់កម្ពុជា អ៊ុំ ចំរើន ក្លិបតាឡីដំរីមានរិទ្ធ ។ រជ្ជកាលទី ៦ប្រភេទទម្ងន់៦៥គីឡូក្រាមដែលប្រកួតពីថ្ងៃទី២៤ ខែកញ្ញាដល់ទី២៤ ខែធ្នូ ឆ្នាំ២០១៦ ចំណាត់ថ្នាក់លេខ១បានទៅអ្នកប្រដាល់កម្ពុជា មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្ស និងរជ្ជកាលទី៧ ទម្ងន់៦៣,៥០គីឡូក្រាមដែលចាប់ផ្ដើមពីថ្ងៃទី១៨ ខែមីនាដល់ទី២៤ ខែមិថុនា ឆ្នាំ២០១៧ លេខ១បានទៅអ្នកប្រដាល់ ឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។ សម្រាប់រជ្ជកាលទី៨ នេះជើងឯកមិនដឹងថាបានទៅលើអ្នកប្រដាល់ថៃ ឬ ក៏បានទៅលើអ្នកប្រដាល់កម្ពុជានោះឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត