ង៉ែត រដ្ឋា និង ទី ពន្លែត ឆ្លងផុតវគ្គជម្រុះជុំទី១ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by L-Cement

នូ មករា October 9, 2017


ភ្នំពេញ៖ ទីបំផុតអ្នកប្រដាល់ង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យ និងកីឡាករ ទី ពន្លែត មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបបានឆ្លងផុតវគ្កជម្រុះជុំទី១ នៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by L-Cement ដូចគ្នានៅក្នុងការប្រកួតកាលពីយប់ថ្ងៃទី៧ ខែតុលា ។ នេះជាអ្នកខ្លាំងទី១១ និងទី១២ ហើយដែលប្រជែងបានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះនៅជុំទី២ បន្តទៀត ខណៈដែលមានអ្នកប្រដាល់ចំនួន ១២រូបដែរបានខ្ទាតចេញពីការប្រកួតនោះ ។

សូមបញ្ជាក់ថា ង៉ែត រដ្ឋា បានប្រកួតឈ្នះអ្នកប្រដាល់ជា សំណាង មកពីក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ក្នុងខណៈដែលទី ពន្លែត បានប្រកួតឈ្នះអ្នកប្រដាល់ឈ្មោះ ភួង ណាំហង មកពីក្លិបរស្មីកុមារកំព្រាដោយពិន្ទុដែរនោះ ។ សម្រាប់ការប្រកួតជម្រុះនៅជុំទី២ អ្នកប្រដាល់ទី ពន្លែត និង ង៉ែត រដ្ឋា នឹងត្រូវជួបគ្នាវិញម្ដងហើយបើនរណាឈ្នះនោះនឹងមានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះនៅជុំទី៣ បន្តទៀតតែអ្នកចាញ់គឺត្រូវហាលអាវតែម្តង។ ចំពោះគូប្រកួតអមដើម្បីកំដរសង្វៀននោះអ្នកប្រដាល់ជើងខ្លាំងថៃ រដ្ឋា មកពីក្លិបក្រុងប៉ោយប៉ែតកីឡាបានផ្ដួលអ្នកប្រដាល់ថៃ Ehlawan Loukchampathai បានមុនស្នូរជួងបញ្ចប់ទឹកទី ១ ។ ចំណែកអ្នកប្រដាល់ជើងខ្លាំងព្រឿង សុជាតិ មកពីសមាគមប្រដាល់ក្រសួងការពារជាតិបានប្រកួតឈ្នះអ្នកប្រដាល់ ឡូញ វ៉ាន់ឌី មកពីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យដោយពិន្ទុ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត