ជឹម ចិត្រា និង ជា សំនៀង ជួបសំណាងល្អឬទេក្នុងជំនួបជាមួយថៃ ?

នូ មករា October 5, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់បារលី ប្លេក (Barrley Black)លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៨ ខែតុលានេះអ្នកប្រដាល់កម្ពុជា២រូបត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃបើឈ្នះបានទទួល៣ពិន្ទុតែបើចាញ់បានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។ ជឹម ចិត្រា មកពីក្លិបខ្លារខិនមានរិទ្ធដែលពេលនេះប្រៀបបីដូចជាក្របីឡើង ក មួយក្បាលនោះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ កង កាងវ៉ាន(Kong Kang Wan) ។ អ្នកប្រដាល់ថៃរូបនេះក៏មិនខ្សោយដែរគេធ្លាប់មកប្រកួតនៅស្រុកខ្មែរបាន២-៣លើកមកហើយគ្រាន់តែការប្រកួតខ្លះគេបរាជ័យ និង ការប្រកួតខ្លះគេបានទទួលជ័យជម្នះ ។ គេជាអ្នកប្រដាល់មួយរូបដែលមានរបៀបវ៉ៃល្អរហ័ស និងមានកម្លាំងគ្រប់គ្រាន់ដើម្បីតស៊ូ៥ទឹកជាមួយគូប្រកួតដោយគ្មានបញ្ហាឡើយ ។អ្នកប្រដាល់ថៃរូបនេះកណ្ដាប់ដៃ និង ការទាត់ចេញរបស់គេរហ័សណាស់ឯជង្គង់ក៏មិនអាចមើលស្រាលបានដែរ ។

ជឹម ចិត្រាក៏កាន់តែអស្ចារ្យណាស់ទៅទៀតគេចូលចិត្តប្រើកែងវាយប្រហារគូប្រកួតណាស់មួយរយៈនេះគេផ្ដួលអ្នកប្រដាល់ជើងចាស់បានមិនតិចនាក់នោះទេ ។ អ្នកលេងជើងខ្លាំងហ៊ឹម សារ៉ាន់ នៃសមាគមប្រដាល់ក្រសួងការពារជាតិក៏ចាញ់ក្រោមថ្វីកែងរបស់ចិត្រាដែរ ។ ជំនួបគ្នានៅក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះជឹម ចិត្រា ជាអ្នករកបាន ៣ពិន្ទុ ឬ អ្នកប្រដាល់ថៃកង កាងវ៉ានជាអ្នករកបាន៣ពិន្ទុ ?

ចំពោះអ្នកប្រដាល់កម្ពុជាមួយរូបទៀតគឺអ្នកប្រដាល់វ័យចំណាស់ជា សំនៀង ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃផ្លាយ ណយ (Phlay Noy) ។ នេះជាគូប្រកួតដែលទាំងសងខាងសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នា ។ផ្លាយ ណយ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ដែលភាគច្រើនគេបានទទួលជ័យជំនះ ហើយបើគេចាញ់ក៏គេធ្វើឲ្យគូប្រកួតវេទនាដែរ ។ គេជាអ្នកប្រដាល់ពូកែកណ្ដាប់ដៃ ទាត់ ជង្គង់ ឯ កែងរបស់គេមិនអាចមើលស្រាលបានទេ ។ ចំពោះ សំនៀង គេមានវ័យច្រើនបន្តិចមែនតែគេមិនមែនជាដុំសាច់ដែលស្រួលបង្ក្រាបនោះឡើយ ។ កែង និងជង្គង់របស់គេងាយនឹងធ្វើឲ្យគូប្រកួតសន្លប់ណាស់តែអ្នកប្រដាល់រូបនេះបើមានប្រៀបលើគូប្រកួតគេច្រើនតែមើលស្រាលគូប្រកួត ឬ ធ្វេសប្រហែសជាហេតុធ្វើឲ្យគូប្រកួតវាយឲ្យសន្លប់ជាញឹកញាប់ ។ ប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់បែបនេះនរណារកបាន៣ពិន្ទុ ? សូមបញ្ចាក់ថារវាងពួកគេទាំង ២រូបនេះរវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាទ្រោមខ្លួនដូចគ្នាជាមិនខានឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត