ជើងខ្លាំង Orono លេខមុខមកប្រកួតនៅស្រុកខ្មែរទៀតហើយ

នូ មករា October 5, 2017


ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងស្រុកថៃ Orono Sor.Ratana Rongrout បានលេចមុខមកប្រកួតនៅស្រុកខ្មែរទៀតហើយដោយប្រកួតជាមួយអ្នកប្រដាល់វេង សុភ័ក្ត្រ មកពីក្លិបទ័ពឆ័ត្រយោង៩១១ ។ សុភ័ក្ត្រ មានប្រវត្តិប្រកួតចំនួន៥២ដង ឈ្នះ៤៥ដង ចាញ់៦ដង ស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៦ ដង ។ គេពូកែប្រើកែង និង ជង្គង់តែជួបជាមួយអ្នកប្រដាល់បរទេសគេច្រើនតែវ៉ៃចេញមិនសូវរួចទៅវិញ ។

 

ចំពោះអ្នកប្រដាល់ថៃ Orono Sor.Ratana Rongrout គេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ ដែលភាគច្រើនគេបានទទួលជ័យជំនេះ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៥៥ដង ចាញ់១៩ ដង ស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង ។ វេង សុភ័ក្រ្តអាចតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Orono Sor.Ratana Rongrout រូបនេះបានដែរឬទេ?

មួយគូទៀតនោះគឺ គង់ សំបូរ ដែលទើបតែបរាជ័យក្រោមទម្ងន់ជើងអ្នកប្រដាល់ថៃនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Amatak Kor.Kamonwat ។ Amatak Kor.Kamonwat ក៏ជាអ្នកប្រដាល់ជើងខ្លាំដែរគេមានប្រវត្តិប្រកួតចំនួន៥៤ដង ឈ្នះ៤០ដង ចាញ់១២ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៣ដង ។ ចំពោះគង់ សំបូរវិញគេមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៤៥ដងចាញ់១២ដង ស្មើពិន្ទុ ២ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១៤ដង ។ ប្រវត្តិប្រកួតមិនអន់ដូចគ្នាតើនរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត