កីឡាការិនីកម្ពុជា ៣រូបនឹងចូលរួមប្រកួតជើងឯកប្រដាល់សកលនារីទ្វីបអាស៊ីនៅវៀតណាម

នូ មករា October 4, 2017


ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងបញ្ជូនកីឡាការិនី៣រូបទៅចូលរួមព្រឹត្តការណ៍ការប្រកួតជើងឯកប្រដាល់សកលនារីទ្វីបអាស៊ី ឆ្នាំ២០១៧” ឬ “ASBC Asian Women`s Boxing Championships 2017” ដែលនឹងប្រកួតពីថ្ងៃទី២ ដល់ថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៧ នៅប្រទេសវៀតណាម ។ កីឡាការិនីទាំង៣រូបនោះមានកីឡាការិនី វី ស្រីខួច ប្រកួតក្នុង ប្រភេទទម្ងន់ ៦០គ.ក្រ, កីឡាការិនី អេព្រីយ៉ានុត ភូថង ដែលជាកូនស្រីរបស់លោកអេ ភូថង ប្រកួតក្នុងប្រភេទទម្ងន់ ៥៧ .ក្រ និងកីឡាការិនី នូវ ស្រីពៅ ប្រភេទទម្ងន់ ៥៤ .ក្រ។

លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជាជាប្រតិភូដឹកនាំ​ និងអមដោយគ្រូបង្វឹកមួយរូបគឺលោកវ៉ែន សុផល ។ ការប្រកួតនេះនឹងចាប់ពីថ្ងៃទី២ ដល់ ខែវិច្ឆិកា ឆ្នាំ២០១៧ ដូច្នេះក្រុមគណៈប្រតិភូ និងកីឡាការិនីចំនួន ចំនួន៥នាក់នឹងចេញដំណើរនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ដោយឡែកចំពោះការបង់ថ្លៃហូបចុក ស្នាក់នៅ គឺសមាគមកីឡាប្រដាល់សកលអាស៊ីជាអ្នករ៉ាប់រងទាំងស្រុងក្នុងនោះសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានធ្វើការស្នើសុំក្រសួងអប់រំយុវជន និងកីឡាសុំជួយឧបត្ថម្ភថវិកាធ្វើដំណើរ និងប្រាក់ហៅប៉ៅដល់ក្រុមគណៈប្រតិភូ និងកីឡាការិនីចំនួន ចំនួន៥នាក់ផងដែរ ៕

អត្ថបទ:​ វ៉ាន្នី

មតិយោបល់