អ្នកលេងជើងកន្ត្រៃហោះ ធា នុរាជ និងហាក់ ប៉ាន់ធី ខ្ទាតចេញពីការប្រកួត TV5 Boxing Knock-Out Seroieby K-Cement

នូ មករា September 25, 2017


ភ្នំពេញ៖ អ្នកប្រដាល់ជើងកន្ត្រៃហោះធា នុរាជ មកពីក្លិបពោធិ៍ជ័យកីឡាបានខ្ទាតចេញពីព្រឹត្តិការណ៍ TV5 Boxing Knock-Out Seroieby K-Cement នៅវគ្គជម្រុះជុំទី១ហើយបន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់គឹម វាសនា មកពីក្លិបទ័ពឆ័ត្រយោង៩១១នាយប់ថ្ងៃទី២៣ ខែកញ្ញានោះ ។ វាសនា មានទេពកោសល្យក្នុងការប្រើជើងរបស់គេមិនដល់ នុរាជ មែនតែកែង កណ្ដាប់ដៃ និងជង្គង់របស់គេបានធ្វើឲ្យ នុរាជ មិនសូវហ៊ានប្រថុយប្រើស្នៀតពិសេសនោះទេព្រោះបើហ៊ានអាចនឹងគ្រោះថ្នាក់ដោយសារកែងរបស់ វាសនា ជាមិនខាន ។ ការប្រកួតមានលក្ខណៈតឹងតែងបន្តិចមែនតែគ្រប់ទឹកទាំង៣គឺ វាសនា មានប្រៀបរហូតតែម្ដង ។ ពេលនេះ ធានុរាជ ខ្ទាតចេញពីការប្រកួតហើយក្នុងខណៈដែលគឹម វាសនា កក់បានកៅអីសម្រាប់ប្រកួតបន្ដនៅវគ្គជម្រុះជុំទី២ ទៀតនោះ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់រិន សារដ្ឋ របស់ក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកក៏បានផ្ដល់កាដូឲ្យ ហាក់ ប៉ាន់ធី ក្លិបរ៉ាហាប់ស្វាយប៉ាកហាលអាវដែរ ។ គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះការប្រកួតមានតែ ៣ទឹកប៉ុណ្ណោះ ។ ៣ទឹកបែបនេះការប្រកួតមានលក្ខណៈស្វិតស្វាញណាស់គឺពួកគេចាប់ផ្ដើមបញ្ចេញកម្លាំងវាយប្រហារគ្នាដោយគ្មានសំចៃតាំងពីដើមទឹកទី ១ទៅតែម្ដង ។ ការប្រកួត៣ទឹកនេះសារដ្ឋមានប្រៀបលើគូប្រកួតទាំង ៣ ទឹកតែម្ដង ។ ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់ឡុង សំណាង មកពីក្លិបសាលវ័ន្ដកីឡាប្រកួតឈ្នះអ្នកប្រដាល់ថៃយ៉ូដ ថានូ (Yod Thanou)ដោយពិន្ទុ ។ សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ TV5 Boxing Knock-Out Seroieby K-Cement នេះមានអ្នកប្រដាល់ចំនួន ៨រូបហើយដែលខ្ទាតចេញពីការប្រកួត ។ ជាមួយគ្នានេះក៏មានអ្នកប្រដាល់ ៨រូបដែរដែលដណ្ដើមបានកៅអីដើម្បីឡើងទៅប្រកួតបន្តនៅវគ្គជម្រុះជុំទី២ដែលការប្រកួតកាន់តែធ្ងន់ធ្ងរជាងនេះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត