អ្នកប្រដាល់ចិន និង អុីរ៉ាក់ មកសាកកណ្ដាប់ដៃជាមួយខ្មែរលើសង្វៀនហ្គេនស្ប៊ើកនៅថ្ងៃសៅរ៍នេះ

នូ មករា September 14, 2017


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជាវេង សុភ័ក្ត្រ មកពីក្លិបទ័ពឆ័ត្រយោង៩១១ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ចិន ម៉េង អាស៊ាង (Meng Asiang) លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍នៅយប់ថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះ ។ នេះគឺជាការប្រកួតដោយកម្ររវាងអ្នកប្រដាល់កម្ពុជា និងចិន ខណៈអ្នកប្រដាល់ចិនរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរនោះទេ ដូច្នេះមិនដឹងថារូបគេមានសមត្ថភាពប៉ុណ្ណាដែរ ។ លោកថៃ អ៊ូ ដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ក៏បាននិយាយដែរថា លោកក៏មិនធ្លាប់ឃើញអ្នកប្រដាល់ចិននេះវាយដែរតែក្លិបរបស់គេប្រាប់លោកថាអាចវាយបាន ពោលគឺមិនអន់ឡើយ ។

ចំពោះសុភ័ក្រ្ត វិញទោះបីមានការប្រកួតខ្លះគេចាញ់អ្នកប្រដាល់ថៃក៏ពិតមែនតែគេក៏ជាអ្នកប្រដាល់ជើងខ្លាំងគ្រាន់បើមួយរូបដែលមិនស្រួលបង្ក្រាបនោះទេ ដោយកណ្ដាប់ដៃ ទាត់ ជង្គង់ កែង គេអាចប្រើបានទាំងអស់ ។ ហេតុនេះចាំមើលអ្នកប្រដាល់ទាំង២រូបនេះនរណាមានសមត្ថភាពជាងនរណា ?

ចំណែកមឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សកីឡាត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ាក់ឈ្មោះអាលី (Ally) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។សុខហ៊ុចជាអ្នកប្រដាល់គុនខ្មែរតែមួយរូបគត់ក្នុងចំណោម ៥ រូបដែលមិនបានមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសសិង្ហបូរីកាលពីពេលថ្មីៗកន្លងមកនេះ ។ នេះក៏ជាលើកដំបូងហើយដែលមានអ្នកប្រដាល់ជនជាតិអ៊ីរ៉ាក់មកប្រកួតប្រដាល់គុនខ្មែរនៅស្រុកខ្មែរ ។ អ្នកប្រដាល់អ៊ីរ៉ាក់រូបនេះគេហ្វឹកហាត់នៅប្រទេសថៃតែមិនមាននរណាដឹងថាគេមានសមត្ថភាពប៉ុណ្ណានោះទេ ។ បើតាមលោកថៃ អ៊ូ អ្នកប្រដាល់អ៊ីរ៉ាក់រូបនេះវាយបានគ្រាន់បើដែរតែគេមិនសូវប្រសប់ប្រើកែងនោះទេ រីឯកម្លាំងរបស់គេវិញអស្ចារ្យណាស់ ។ ចំពោះសុខហ៊ុចកាន់តែអស្ចារ្យណាស់ទៅទៀតគេជាអ្នកប្រដាល់ដែលមានកម្លាំងល្អហើយស្នៀតជើងគេទាត់ចេញបានល្អណាស់ ។ ចាំមើល តើអ្នកប្រដាល់អ៊ីរ៉ាក់អាលីអាចតស៊ូជាមួយសុខហ៊ុចបានប៉ុន្មានទឹក ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត