ជើងខ្លាំង ៣ រូបរបស់កម្ពុជា នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ ONE FC នាថ្ងៃសៅរ៍នេះនៅឥណ្ឌូនេសុី

នូ មករា September 13, 2017


ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនេះអ្នកប្រដាល់វាយដាក់ទ្រុងរបស់កម្ពុជា ៣រូប បានចេញទៅប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាក្បាច់គុនចម្រុះ ONE: TOTAL VICTORY នៅសង្វៀន Jakarta Convention Center ប្រទេសឥណ្ឌូនេស៊ី ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ខាងមុខនេះ។ គ្រូបង្វឹករបស់កីឡាករកម្ពុជាទាំង ៣ នាក់ក្នុងក្លឹប Cambodia Top Team លោកហ៊ុន ចាន់រាជ បានឱ្យដឹងថា៖ «កីឡាករ៣រូបរបស់កម្ពុជានោះ មានកីឡាករថៃ រិទ្ធី កីឡាករប៊ុនស្រ៊ុន និង សូដា ដែលសុទ្ធសឹងមានជំនឿចិត្តខ្ពស់ក្នុងការប្រកួតនេះថាពិតជានឹងធ្វើបានល្អ»។
  សូមបញ្ជាក់ថា កីឡាករថៃ រិទ្ធី នឹងត្រូវធ្វើការប្រកួតក្នុងកម្មវិធីរបស់ ONE ជាលើកទីមួយរបស់ខ្លួន នៅពេលដែលជួបជាមួយនឹងកីឡាករម្ចាស់ផ្ទះម្នាក់ទៀតគឺ Sunoto ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម។ ប៉ុន្តែនេះមិនមែនជាការប្រកួត MMA ជាលើកទី១ របស់ រិទ្ធីនោះទេ ដោយក្នុងវ័យ ១៩ ឆ្នាំនេះរូបគេមានកំណត់ត្រាឈ្នះដល់ ៥ លើក និងចាញ់ ២ លើកក្នុងការប្រកួតវាយដាក់ទ្រុងរបស់ខ្លួនដោយការប្រកួតរបស់គេភាគច្រើនក្នុងព្រឹត្តិការណ៍របស់ Full Metal Dojo។ ចំណែកកីឡាករ Sunoto វ័យ ៣២ ឆ្នាំ សញ្ជាតិឥណ្ឌូនេស៊ី មានកំណត់ត្រាឈ្នះសរុប ៦ លើក និងចាញ់ ៣ លើក ហើយនេះគឺជាការបង្ហាញខ្លួនជាលើកទី៨ របស់គេក្នុងកម្មវិធីរបស់ ONE ផងដែរ។
 
ចំពោះកីឡាករ ស៊ីម ប៊ុនស្រ៊ុន នឹងត្រូវប៉ះជាមួយនឹងកីឡាករម្ចាស់ផ្ទះ Stefer Rahardian ក្នុងទម្ងន់ ៥៦,៧ គីឡូក្រាម ក្នុងការប្រកួតក្នុងកម្មវិធី ONE ជាលើកទី ៣ របស់ខ្លួន។ កីឡាកររបស់កម្ពុជាវ័យ ២៤ ឆ្នាំរូបនេះ មានកំណត់ត្រាឈ្នះ ២ លើកពីការប្រកួតទាំង ២ លើករបស់ខ្លួនក្នុងកម្មវិធីរបស់ ONE Championship ក្រោយពីបានផ្តួលកីឡាករខុន ស៊ីចាន់ ក្នុងព្រឹត្តិការណ៍ ONE: Kingdom of Khmer កាលពីឆ្នាំ ២០១៥ និងកីឡាករចិន Liu Peng Shuai ក្នុងកម្មវិធី ONE: Age of Domination កាលពីឆ្នាំ ២០១៦ ក្នុងប្រទេសហ្វីលីពីន។ សម្រាប់ Rahardian នេះគឺជាការប្រកួតជាលើកទី ៥ របស់ខ្លួនក្នុងកម្មវិធីរបស់ ONE ក្រោយពីបានកត់ត្រាជ័យជម្នះ ៤ លើកជាប់ៗគ្នា។
រីឯកីឡាករកម្ពុជាម្នាក់ទៀតដែលនឹងត្រូវធ្វើការបង្ហាញខ្លួនក្នុងការប្រកួត MMA អាជីពរបស់ស្ថាប័ន ONE ជាលើកទី ១ របស់ខ្លួនម្នាក់ទៀតនោះគឺ ផាត សូដា នៅពេលដែលរូបគេត្រូវប៉ះជាមួយនឹងកីឡាករឥណ្ឌូនេស៊ី Adrian Matheis ក្នុងទម្ងន់ ៥២,២ គីឡូក្រាម ។ កីឡាករ Matheis មានបទពិសោធន៍ច្រើនជាងក្នុងព្រឹត្តិការណ៍របស់ ONE ដោយរូបគេមានកំណត់ត្រាឈ្នះ ២ លើក និងចាញ់ ៣ លើក៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត