ទេស ជីវ៉ា និង វ៉ែន ហុងជីវ៉ុង កក់កៅអីជុំទី២ ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie

នូ មករា September 11, 2017


ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement កាលពីយប់ថ្ងៃទី៩ ខែកញ្ញាកន្លងទៅមានអ្នកប្រដាល់ ២រូបទៀតហើយដែលបានកក់កៅអីសម្រាប់ឡើងទៅប្រកួតបន្តនៅជុំទី២ទៀត ។ ក្នុងនោះកីឡាករ ទេស ជីវ៉ា មកពីក្លិបកងពលតូចលេខ៧០ បានប្រកួតឈ្នះអ្នកប្រដាល់ចេង គា មកពីក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ ។ សម្រាប់ការប្រកួតរបស់អ្នកប្រដាល់ទាំង ២រូបនេះនរណាក៏មានជំនឿចិត្តថា ចេង គា មានឱកាសឈ្នះច្រើនជាងដែរ ព្រោះ ចេង គា មានស្នៀតជង្គង់ កែង និងកណ្ដាប់ដៃវាយចេញល្អហើយធ្ងន់ៗណាស់ ។ តែនេះជាការស្មានសុទ្ធសាធតាមពិត ជីវ៉ា កាន់តែអស្ចារ្យណាស់ទៅទៀតគេគ្រប់គ្រងខ្លួនបានល្អដោយមិនឲ្យ ចេង គា វាយចេញរួចឡើយ ក្នុងខណៈដែល ចេង គា វាយចេញមិនរួចនោះ ជីវ៉ា បានវាយសង្គ្រប់បានល្អ និងចំគោលដៅទៀតផង ។ ពួកគេប្រកួតគ្នា ៥ ទឹកពេញដែលទីបំផុត ជីវ៉ា គឺជាអ្នកឈ្នះគេបានកៅអីសម្រាប់ឡើងទៅប្រកួតវគ្គជម្រុះនៅជុំទី២ ទៀត ចំណែក សេង គា ហាលអាវត្រឹមនេះ ។

សម្រាប់ វ៉ែន ហុងជីវ៉ុង មកពីក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបងវិញបានប្រើពេលមិនដល់មួយទឹកផងដើម្បីផ្ដួលអ្នកប្រដាល់ជើងខ្លាំង ហ៊ឹម សារ៉ាន់ របស់សមាគមប្រដាល់ក្រសួងការពារជាតិឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ១ ។ ការប្រកួតនេះនរណាក៏មានជំនឿចិត្តថាសារ៉ាន់មានលទ្ធភាពច្រើនក្នុងការដណ្ដើមជ័យជំនះដែរ តែទំនងដោយសារអំណួត ឬ មានជំនឿចិត្តពេកទើបធ្វើឲ្យ សារ៉ាន់ ប្រហែសត្រូវជីវ៉ុងវាយមួយកែងនៅទឹកទី១បណ្ដាលឲ្យសន្លប់បែបនេះ ។ ដូច្នេះ សារ៉ាន់ ត្រូវហាលអាវហើយ ចំពោះ ជីវ៉ុង វិញមានកៅអីសម្រាប់ប្រកួតជម្រុះនៅជុំទី២ទៀត ។

ជារួមមកទល់ពេលនេះ មានអ្នកប្រដាល់ ៤រូបហើយដែលមានកៅអីសម្រាប់ជុំទី២ ដោយ២នាក់ដែលឈ្នះកាលពីសប្ដាហ៍មុនគឺ ភុន សោភ័ណ្ឌ មកពីក្លិបនាគរាជមានជ័យ និងអ៊ុំ វ៉ាន់ណេត មកពីក្លិបមរតកយុទ្ធគុនខ្មែរ ។ ចំពោះអ្នកប្រដាល់ដែលខ្ទាតចេញមុនគេនោះគឺ រឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្តាយមានជ័យ និងអ្នកប្រដាល់ អ៊ុំ កំសត់ មកពីក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត