៣ គូសំខាន់ៗលើសង្វៀនគោជល់របស់ CNC ស្អែកនេះ

នូ មករា September 8, 2017


ភ្នំពេញ៖ នៅលើសង្វៀនគោជល់របស់ CNC នាយប់ថ្ងៃទី៩ ខែកញ្ញា នេះ អ្នកប្រដាល់កម្ពុជាពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្សដែលជាជើងឯករងនៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie ទម្ងន់៦៣,៥០គីឡូក្រាម ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ចិន Thaing Houy ។ អ្នកប្រដាល់ទាំង២រូបនេះបើពិនិត្យមើលកំនត់ត្រាប្រកួតគេជាអ្នកប្រដាល់ជើងថ្មីដូចគ្នាព្រោះ ពុទ្ធ សំបូរ ធ្លាប់ប្រកួតចំនួន២៨ដងឈ្នះ២៣ដងចាញ់៣ដងស្មើពិន្ទុ ២ ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១២ដង ។ ចំពោះអ្នកប្រដាល់ចិន Thaing Houy វិញមានប្រវត្តិប្រកួតត្រឹមតែ១៥ដង ឈ្នះ៩ដង ចាញ់៥ដង និងស្មើពិន្ទុ ១ ដង ។

គេជាអ្នកប្រដាល់ចិនដែលហ្វឹកហាត់នៅប្រទេសថៃ ហើយមិនដឹងថាអ្នកប្រដាល់រូបនេះខ្លាំងឬខ្សោយឡើយតែទំនងជាទៅមិនរួចជាមួយ សំបូរ នោះទេ ។

ចំណែក ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យវិញនឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Phitnoy Dourngchaipor ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ បូរ៉ា មានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥០ដង ចាញ់២១ដង និងវាយគូប្រកួតឲ្យសន្លប់បាន២០ដង ។ ចំពោះអ្នកប្រដាល់ថៃ Phitnoy Dourngchaipor វិញគេមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៥ដង ចាញ់១១ដង ស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។

មួយគូទៀតនោះគឺ វេង សុភ័ក្ត្រ មកពីក្លិបទ័ពឆ័ត្រយោង៩១១ដែលមានប្រវត្តិប្រកួតចំនួន៥១ដង ឈ្នះ៤៤ដង ចាញ់៦ដង ស្មើពិន្ទុ ១ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៦ដងនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Raknat Ekphit NamNeung ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥០ដង ចាញ់១៨ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៨ដង ។ សម្រាប់អ្នកប្រដាល់ទាំង ២រូបនេះមិនដឹងថានរណាមានសមត្ថភាពដណ្ដើមជ័យជម្នះនោះឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត