ពុទ្ធ ឆាយរិទ្ធី ឡើងជម្រះបញ្ជីជាមួយអ្នកប្រដាល់ថៃ កេង កាត់ នៅថ្ងៃអាទិត្យនេះ

នូ មករា September 8, 2017


ភ្នំពេញ៖ នៅលើសង្វៀនអាឡិចហ្សង់របស់អាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី១០ ខែកញ្ញានេះ អ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សនឹងឡើងមកជម្រះបញ្ជីជាមួយអ្នកប្រដាល់ថៃកេង កាត់ (Keng Kat) បន្ទាប់ពីរូបគេធ្លាប់ត្រូវបានអ្នកប្រដាល់ថៃរូបនេះវាយទក់សាច់ម្ដងរួចហើយៗបន្ទាប់ពីនោះមកអ្នកប្រដាល់ថៃរូបនេះក៏បានបាត់មុខពីសង្វៀនស្រុកខ្មែរមួយរយៈធំតែម្តង ។ តាមពិតទៅ រិទ្ធី តែងតែស្វះស្វែងរកឱកាសដើម្បីប្រកួតសងសឹកឡើងវិញ ហើយនៅទីបំផុតឱកាសបានមកដល់មែនគ្រាន់តែមិនដឹងថាតើ រិទ្ធី អាចធ្វើបានសម្រេចឬក៏អត់តែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា រិទ្ធី គឺជាអ្នកប្រដាល់ដែលចូលចិត្តប្រើកែង និងជង្គង់វាយប្រហារគូប្រកួត ។ ស្ទីលវាយដំបូងរបស់គេគឺសាកល្បងវាយប្រហារជើងក្រោមគូប្រកួត ។ អ្នកប្រដាល់រូបនេះបន្ទាប់ពីឆ្លងផុត ៣ទឹកកម្លាំងធ្លាក់ចុះហើយ ។ គេមានប្រវត្តិប្រកួតចំនួន ៩៧ដងឈ្នះ៧៧ដង ចាញ់១៨ដង និងស្មើពិន្ទុ ២ ដង ។

ចំពោះអ្នកប្រដាល់ថៃកេង កាត់ វិញនោះជង្គង់របស់គេអស្ចារ្យណាស់ទោះបីស្ថិតក្នុងជំហរបែបណាក៏គេអាចបញ្ចេញជង្គង់បានដែរមិនតែប៉ុណ្ណោះចំគោលដៅបានល្អទៀតផង ។ កណ្ដាប់ដៃ និងស្នៀតទាត់របស់គេក៏មិនអាចមើលស្រាលបានដែរហើយកែងរបស់គេក៏មិនស្រួលការពារនោះទេ ។ គួរបញ្ជាក់ដែរថា ប្រកួតលើសង្វៀនអាឡិចហ្សង់បែបនេះប្រសិនបើ រិទ្ធី អាចផ្ដួល កេង កាត់ ឬបង្ខំឲ្យកេង កាត់ ចុះចាញ់ត្រឹមទឹកទី៣ នោះគេនឹងបានរង្វាន់លើកទឹកចិត្តបន្ថែមពីលើលុយតម្លៃខ្លួន ១.០០០.០០០រៀលបន្ថែមទៀតពីអាឡិចហ្សង់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត