លោកថៃ អ៊ូ ធានាថាកីឡាករមាស សុជាតិ នឹងប្រកួតអស់ពីសមត្ថភាពជាមួយថៃ ក្រោយរងការសង្ស័យពីមហាជន

នូ មករា September 7, 2017


ភ្នំពេញ៖ អ្នកប្រដាល់មាស សុជាតិក្លិបក្រុងប៉ោយប៉ែតនឹងប្រកួតជាមួយអ្នកប្រដាល់ថៃ យ៉ត ឆ័យដាត (Yorth Chhai Dat) លើសង្វៀនបារលីប្លេករបស់អាស៊ីអាគ្នេយ៍ ។ មាស សុជា គឺជាសិស្សរបស់លោកថៃ អ៊ូ ហើយលោកថៃ អ៊ូ នេះហើយដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ ដូច្នេះពួកគេជិះឡានមកជាមួយគ្នា និងដេកជាមួយគ្នា ។ ស្ថានភាពបែបនេះធ្វើឲ្យគេសង្ស័យថាដោយសារមនោសញ្ចេតនាអាចនឹងនាំឲ្យពួកគេប្រកួតគ្នាមិនអស់ពីសមត្ថភាព ។

ប៉ុន្តែលោកថៃ អ៊ូ បានអះអាងថាពួកគេនឹងប្រកួតគ្នាអស់ពីសមត្ថភាពបើវាយមិនអស់ពីសមត្ថភាពអាជ្ញាកណ្ដាលអាចបណ្ដេញពួកគេចុះពីសង្វៀនដោយមិនបាច់ផ្ដល់លុយតម្លៃខ្លួនដល់ពួកគេឡើយ ។ សូមបញ្ចាក់ថាមាស សុជាតិ ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមួយរយៈនេះនៅលើសង្វៀនគេតែងតែឈ្នះលើគូប្រកួតជានិច្ច ។ ជាមួយនឹងភាពអំណត់ខ្ពស់នោះកណ្ដាប់ដៃគេធ្ងន់ និងស្បែកមុខរបស់គេស្វិតទៀតផង មិនតែប៉ុណ្ណោះកែង និងការទាត់ចេញរបស់គេធ្ងន់ទៀតផង ។ ចំពោះអ្នកប្រដាល់ថៃយ៉ត ឆ័យដាតវិញគេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេតែទោះជាយ៉ាងណាក៏គេមិនមែនជាអ្នកប្រដាល់ដែលខ្សោយដែរ ។ គេជាអ្នកប្រដាល់ដែលមានទេពកោសល្យក្នុងការប្រើកណ្ដាប់ដៃ ជង្គង់ និងជើងដើម្បីយកឈ្នះគូប្រកួត ។ ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះមិនដឹងថាតើនរណាជាអ្នកមានសមត្ថភាពដណ្ដើមជ័យជំនះនោះឡើយតែ មាស សុជាតិ បានបង្ហាញនូវជំនឿចិត្តថាគេនឹងឈ្នះក្នុងខណៈដែលអ្នកប្រដាល់ថៃក៏ចិញ្ចឹមចិត្តយកឈ្នះលើគូប្រកួតរបស់ខ្លួនដែរនោះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត