ប្រមុខប្រដាល់គុនខ្មែរ៖ តម្លៃខ្លួនរបស់ ឃុន ឌីម៉ា ត្រូវតែខ្ពស់ជាងមុន!

នូ មករា September 7, 2017


ភ្នំពេញ៖ ប្រមុខសហព័ន្ធប្រដាល់គុនខ្មែរគឺលោកឧត្តមសេនីយ៍ឯកតែម ម៉ឺន បាននិយាយឲ្យដឹងថា ឃុន ឌីម៉ា ដែលជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៩ ក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម នឹងត្រូវផ្អាកមិនឲ្យប្រកួតមួយរយៈសិនដើម្បីរង់ចាំមើលសិនថា តើក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានគោលការណ៍បែបណាចំពោះរូបគេក្នុងឋានៈជាម្ចាស់មេដាយមាស ពោលគឺ តើគេអនុញ្ញាតឲ្យកីឡាករឆ្នើមរូបនេះទៅប្រកួតតាមស្ថានីយ៍ទូរទស្សន៍បន្តទៀតបានដែរឬទេ ?ដោយឡែកចំពោះការប្រកួតតាមសង្វៀនទូរទស្សន៍នានាវិញលោកឧត្តមសេនីយ៍ឯកតែម ម៉ឺន បានបញ្ជាក់ថា ប្រសិនបើមិនមានបម្រាមពីក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទេនោះតម្លៃខ្លួនរបស់គេត្រូវតែខ្ពស់ជាងមុន ។ លោកបន្តថាមានទូរទស្សន៍ច្រើនណាស់ដែលទាក់ទងមកសហព័ន្ធសុំយក ឌីម៉ា ទៅប្រកួតតែលោកសុំឲ្យគេរង់ចាំសិន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត