ឌុម កែវដា និង ឡុង ជីន បើកសមរភូមិប្រយុទ្ធលើសង្វៀន My-TV

នូ មករា September 7, 2017


ភ្នំពេញ៖ នៅលើសង្វៀន My-TV នាយប់ថ្ងៃទី៨ ខែកញ្ញាខាងមុខនេះអ្នកប្រដាល់កម្ពុជា ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍នឹងបើកសមរភូមិប្រកួតជាមួយអ្នកប្រដាល់ថៃ Jamborn Sor Sophattrayim ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ អ្នកប្រដាល់ទាំង ២រូបនេះពុំធ្លាប់ជួបប្រកួតគ្នាមកពីមុននោះឡើយ ។ សម្រាប់ កែវដា គឺជាអ្នកខ្លាំងមួយរូបដែលកែងរបស់គេរហ័សណាស់ រីឯជង្គង់ក៏មិនអន់ដែរ ។ គេមានប្រវត្តិប្រកួតចំនួន ៣៩ដង ឈ្នះ៣១ដង ចាញ់៨ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៦ដង ។

សម្រាប់អ្នកប្រដាល់ថៃ Jamborn Sor Sophattrayim វិញមិនដឹងថាគេមានរបៀបវាយយ៉ាងណានោះទេតែគេទំនងជាមិនខ្សោយនោះទេ ។ កីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥០ដង ចាញ់១៧ដង ស្មើពិន្ទុ ៣ ដងនិងធ្លាប់វាយគូប្រកួតឲ្យសន្លប់ ១០ ដង ។ អ្នកខ្លាំងទាំង ២រូបនេះនរណាអាចដណ្ដើមជ័យជម្នះបាន ?

មួយគូទៀតនោះគឺ ជើងខ្លាំងជំនាន់ថ្មី ឡុង ជីន មកពីក្លិបខ្លារខិនមានរិទ្ធត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Dangkhamwan Sit Kor ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ។ ឡុង ជីន មានប្រវត្តិប្រកួតត្រឹមតែ ៤៤ដង ឈ្នះ៣៤ដង ចាញ់៧ដង ស្មើ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១១ដង ។ ចំណែកឯ Dangkhamwan Sit Kor វិញមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦០ដង ចាញ់១៥ដងស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៨ដង ។ ចាំមើលតើ ជើងខ្លាំងទាំង ២ រូបនេះនរណាមានសមត្ថភាពដណ្ដើមជ័យជម្នះបាន ? គួរបញ្ជាក់ថាឡុង ជីន មួយរយៈនេះគេឈ្នះស្ទើរគ្រប់ការប្រកួត ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត