TV5 បើកសង្វៀនថ្មីជាមួយនឹងអ្នកប្រដាល់ ៣២រូបប្រជែងគ្នាយកពាន និងប្រាក់រង្វាន់

នូ មករា September 3, 2017


ភ្នំពេញ៖ សង្វៀនប្រដាល់ទូរទស្សន៍ប៉ុស្ដិ៍លេខ ៥បានបើកការប្រកួតប្រភេទទម្ងន់ថ្មីមួយទៀតគឺទម្ងន់ ៦៥គីឡូក្រាមដែលមានអ្នកប្រដាល់ចំនួន ៣២នាក់ចូលរួម ។ ព្រឹត្តិការណ៍នេះមានឈ្មោះថា TV5 Boxing Knock-Out Serie by K-Cement ដែលបានចាប់ផ្ដើមពីយប់ថ្ងៃទី២ ខែកញ្ញានៅសង្វៀនព្រែកកំពឹសនាខណ្ឌដង្កោរ ។ ការប្រកួតនេះចែកចេញជា ៣ដំណាក់កាលដែលដំណាក់កាលកទី១ ត្រូវជម្រុះ ១៦នាក់ចេញដោយអ្នកចាញ់ហាលអាវ រីឯ វគ្គទី២ ជម្រុះ ៨នាក់ចេញទៀត បន្ទាប់មកនៅវគ្គទី៣ ជម្រុះ ៤នាក់ចេញដើម្បីទុក ៤រូបសម្រាប់បន្តប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ការប្រកួតនេះមានតែ ៣ទឹកប៉ុណ្ណោះដែលមួយទឹកៗ មាន៣នាទី និងសម្រាកឲ្យទឹក ២នាទី ក៏ប៉ុន្ដែនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រការប្រកួតមាន ៥ ទឹកតែមួយទឹកមាន ២នាទី និងសម្រាកឲ្យទឹក២នាទីដែរ ។

ចំពោះអ្នកដែលដណ្ដើមបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានពានធំ ១ អមដោយប្រាក់រង្វាន់ចំនួន ៤.០០០ដុល្លារ, លេខ ២បានពានតូច១ និងរង្វាន់អម ២.០០០ដុល្លារ, លេខ ៣បានពានតូច ១និងរង្វាន់អម៧៥០ដុល្លារ រីឯចំណាត់ថ្នាក់លេខ ៤បានពានតូច ១ និងរង្វាន់អម ៥០០ដុល្លារ ។ ក្នុងការប្រកួតជម្រុះក្នុងជុំទាំង៣ជុំ និង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអ្នកឈ្នះបានទទួលប្រាក់តម្លៃខ្លួន ១៥០ដុល្លារ ចំនែកឯអ្នកចាញ់បានទទួល ១០០ដុល្លារ ។ សម្រាប់ថ្ងៃប្រកួតដំបូងដែលមាន ២គូនោះអ្នកប្រដាល់អ៊ុំ វ៉ាន់ណេត មកពីក្លិបមរតកយុទ្ធគុនខ្មែរប្រកួតឈ្នះអ្នកប្រដាល់អ៊ុំ កំសត់ មកពីក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយពិន្ទុ ។ អ្នកប្រដាល់ភុន សោភ័ណ្ឌ មកពីក្លិបនាគរាជមានជ័យបានឈ្នះ រឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យនៅទឹកទី ១ ។ តាមពិតការប្រកួតនោះសោភ័ណ្ឌ ត្រូវវណ្ណៈវាយឲ្យសន្លប់នៅទឹកទី១ តែ វណ្ណៈ វាយបន្ថែមដោយបំពាន ។ ចំពោះការប្រកួតជាមិត្តភាពជាមួយថៃវិញនោះយុគ យក្សផ្លែ មកពីក្លិបបូរីរាជសីហ៍មានរិទ្ធត្រូវអ្នកប្រដាល់ថៃជេ ចាន់ណាក់ លុកចំប៉ាសាក់ (Je Channak Loukchhampasak) វាយឲ្យបាក់ក្ដោងច្រមុះនៅទឹកទី៤ ។ ជាមួយនឹងការបាក់ក្ដោងច្រមុះនោះ យក្សផ្លែ ក៏បង្ខំចិត្តបោះបង់ចោលការប្រកួតតែម្ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត