គង់ សំបូរ ប៉ះអ្នកប្រដាល់ថៃដែលពុំធ្លាប់មកស្រុកខ្មែរ ប៉ុន្តែសមត្ថភាពមិនធម្មតា!

នូ មករា August 31, 2017


ភ្នំពេញ៖ អ្នកប្រដាល់គង់ សំបូរ នៃសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃផាយ៉ាក ខាំមីន (Phayak Khamin) លើសង្វៀនអាឡិចហ្សង់នៅព្រឹកថ្ងៃទី២ ខែកញ្ញាខាងមុខនេះ ។ សំបូរ គឺជាអ្នកប្រដាល់មួយរូបដែលល្អជង្គង់ កែង និងទាត់ ប៉ុន្តែអ្នកប្រដាល់រូបនេះមុខជ្រាយបន្តិចហើយកន្លងមកនៅពេលប្រកួតជាមួយអ្នកប្រដាល់ថៃ គេសង្កេតឃើញថាស្មារតីរបស់កីឡាកររូបនេះធ្លាក់ចុះតែម្ដងតែមួយរយៈចុងក្រោយនេះគេហាក់ដូចជាក្លាហានគ្រាន់បើជាងមុន ។

អ្នកប្រដាល់កម្ពុជារូបនេះគេមានកម្ពស់ល្អគ្រាន់បើហើយបើគេចូលក្លិបហ្វឹកហាត់ច្រើននោះគេប្រាកដជាវាយបានល្អណាស់ ។ តាមបទពិសោធន៍កន្លងមកគឺ គូប្រកួតជាច្រើនត្រូវ សំបូរ វាយឲ្យសន្លប់ដោយសារកែង និងជង្គង់ ។ គេមានប្រវត្តិប្រកួតចំនួន ៦២ដង ឈ្នះ ៥២ដង និងចាញ់ ១០ដង ។ ចំពោះអ្នកប្រដាល់ថៃផាយ៉ាក ខាំមីន វិញ នេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ហើយមិនដឹងថា តើគេមានសមត្ថភាពប៉ុណ្ណានោះឡើយ ប៉ុន្តែបើតាមការឲ្យដឹងពីមន្ត្រីផ្គូរផ្គងបានបង្ហើបថា កីឡាកររូបនេះមិនអន់នោះទេ ទាំងកណ្ដាប់ដៃ ទាត់ និងជង្គង់គឺសុទ្ធតែជាអាវុធដ៏សំខាន់ដែលគេប្រើដើម្បីផ្ដួលគូប្រកួត ហើយមានប្រវត្តិប្រកួតចំនួន ៦១ដង ឈ្នះ ៥១ដង និងចាញ់ ១០ដង ។ ដូច្នេះតើជំនួបមួយនេះជាជ័យជម្នះរបស់ គង់ សំបូរ ឬ ជារបស់អ្នកប្រដាល់ថៃ ផាយ៉ាក ខាំមីន ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត