កូនស្រីអេ ភូថង ប៉ះ ជើងខ្លាំងចិន ក្នុងការប្រកួតក្នុងទ្រុង (MMA) នៅថ្ងៃទី២ ខែកញ្ញាខាងមុខនេះ!

នូ មករា August 31, 2017


ភ្នំពេញ៖ កីឡាការិនីអេ យ៉ានុត ដែលជាកូនស្រីរបស់អ្នកប្រដាល់ជើងចាស់អេ ភូថង នឹងត្រូវជួបជាមួយកីឡាការិនីចិន Xu Chun Yan នៅលើសង្វៀននៃព្រឹត្តិការណ៍ One Championships នៅទីក្រុងសៀងហៃ ដែលនឹងចាប់ផ្តើមនាវេលាម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ ខណៈដែលកីឡាការិនីវ័យក្មេងរបស់កម្ពុជា រួមជាមួយនឹងលោកហ៊ុន ចាន់រាជ ដែលជាគ្រូបង្វឹកបានចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ទឹកដីនៃសាធារណរដ្ឋប្រជាមានិតចិនហើយកាលពីយប់មិញ ។

សូមបញ្ជាក់ថា គូប្រកួតរបស់កីឡាការិនីអេ យ៉ានុត គឺជាជើងខ្លាំងមួយរូបផ្នែកប្រដាល់សាកល និងធ្លាប់បានគ្រងខ្សែក្រវាត់មួយចំនួនផងដែរ ។ យ៉ាងណាក៏ដោយ សម្រាប់អេ យ៉ានុត ដែលមានប្រវត្តិជោគជាំផ្នែកប្រដាល់គុនខ្មែរក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះដោយនាងបានធ្វើការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ព្រមទាំងប្តេជ្ញាថានឹងប្រឹងប្រែងដើម្បីដណ្តើមជ័យជម្នះត្រលប់មកវិញដោយមិនញញើតដៃគូរបស់ខ្លួនឡើយទោះបីជាគេមានវ័យចាស់ជាង ឬបទពិសោធន៍ច្រើនជាងក៏ដោយ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត