ជយោ! នាគខ្មៅ ឃុន ឌីម៉ា ឈ្នះមេដាយមាសហើយក្រោយផ្តួលថៃបានដោយជោគជ័យ!
នូ មករា August 29, 2017
ភ្នំពេញ៖ នៅទីបំផុតកីឡាករកម្ពុជាឃុន ឌីម៉ា ដែលមហាជនទូទៅពិសេសអ្នកនិយមកីឡាប្រដាល់គុនខ្មែរហៅថា «នាគខ្មៅ» នោះបានក្លាយជាម្ចាស់មេដាយមាសសុីហ្គេមក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាមនៃព្រឹត្តិការណ៍សុីហ្គេមលើកទី២៩ បន្ទាប់បានផ្តួលកីឡាករថៃ Chonlawit Freedasak ដោយពិន្ទុរួចមក ។
នេះគឺជាមេដាយមាសទី២ សម្រាប់កម្ពុជា បន្ទាប់ពីមេដាយមាសរបស់កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលរកបានលើវិញ្ញាសាប៉េតង់វាយគូនារី អ្វីដែលពិសេសនោះគឺ នេះជាមេដាយដំបូងគេសម្រាប់គុនខ្មែរដែលទើបតែចូលរួមជាលើកទី១ នៅក្នុងការប្រកួតសុីហ្គេមដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតប្រចាំតំបន់អាសុីអាគ្នេយ៍ដែលនាំមកនូវមោទកភាពដ៏ត្រចះត្រចង់សម្រាប់ប្រទេសកម្ពុជាដែលជាម្ចាស់ក្បាច់គុននោះ ៕
អត្ថបទ៖ មករា
រូបភាព៖ NOCC