សុីហ្គេម៖ អបអរសាទរ! ឃុន ឌីម៉ា វាយហ្វីលីពីនសន្លប់នៅទឹកទី២ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ!

នូ មករា August 28, 2017


ភ្នំពេញ៖ កីឡាករប្រដាល់គុនខ្មែរ ឃុន​ ឌីម៉ា បានឈានចូលទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀតហើយ បន្ទាប់ពីបានផ្តួលកីឡាករហ្វីលីពីន Ryan Jakiri ឲ្យសន្លប់នៅទឹកទី២ រួចមក ក្នុងការប្រកួតមុននេះក្នុង​ប្រភេទ​ទម្ងន់ ៦៣.៥គីឡូក្រាម នៅព្រឹត្តិការណ៍សុីហ្គេមលើកទី២៩ ។ ដូច្នេះរូបគេនឹងត្រូវបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយមាសនៅថ្ងៃស្អែក ខណៈដែលកីឡាករមុឺន សុភា នឹងត្រូវប្រកួតបន្តិចទៀតនេះ ។

នៅក្នុងការប្រកួតនេះ នាគខ្មៅ ឃុន ឌីម៉ា បានចាញ់ពិន្ទុគូប្រកួតនៅក្នុងទឹកទី១ ប៉ុន្តែរូបគេបានព្យាយាមវាយបកសងវិញយ៉ាងចាស់ដៃដើម្បីផ្តួលជើងខ្លាំងហ្វីលីពីនវិញនៅទឹកទី២ រហូតទាល់តែអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតត្រឹមនេះតែម្តង ។ សូមបញ្ជាក់ដែរថា កីឡាករវ៉ាន់ វឿន និង ឡៅ ចិត្រា ទើបតែបានឈ្នះមេដាយសំរឹទ្ធម្នាក់មួយគ្រឿងក្រោយចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេសុីដោយពិន្ទុរួចមក ៕

អត្ថបទ៖ មករា

រូបភាព៖ NOCC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត