សុីហ្គេម៖ ឡៅ ចិត្រា ឈ្នះបានមេដាយសំរឹទ្ធ ក្រោយចាញ់ម៉ាឡេសុី មុននេះ!

នូ មករា August 28, 2017


ភ្នំពេញ៖ កីឡាករប្រដាល់គុនខ្មែរ ឡៅ ចិត្រា បានទទួលមេដាយសំរឹទ្ធ បន្ទាប់ពីបានចាញ់កីឡាករម្ចាស់ផ្ទះ Ain មុននេះក្នុង​ប្រភេទ​ទម្ងន់ ៥៧គីឡូក្រាម នៅព្រឹត្តិការណ៍សុីហ្គេមលើកទី២៩ នេះដោយ​ពិន្ទុរួចមក ។ យ៉ាងណាក៏ដោយ កម្ពុជានៅសល់កីឡាករ ២រូបទៀតដែលត្រូវប្រកួតនាល្ងាចនេះដែរដើម្បីដណ្តើមមេដាយក៏ដូចជាឈានទៅកាន់ផ្តាច់ព្រ័ត្រជាបន្តទៀតគឺកីឡាករ ឃុន ឌីម៉ា និង មុឺន សុភា​ បន្ទាប់ពីកីឡាករវ៉ាន់ វឿន ទើបតែបានឈ្នះមេដាយសំរឹទ្ធដែរក្រោយចាញ់កីឡាករម៉ាឡេសុីដែរនោះ ៕

អត្ថបទ៖ មករា

រូបភាព៖ NOCC

មតិយោបល់