សុីហ្គេម៖ វ៉ាន់ វឿន ឈ្នះបានមេដាយសំរឹទ្ធ ខណៈអ្នកប្រយុទ្ធ ៣រូបទៀត ប្រកួតរសៀលនេះ!

នូ មករា August 28, 2017


ភ្នំពេញ៖ កីឡាករប្រដាល់​គុនខ្មែរ​ វ៉ាន់ វឿន បានឈ្នះមេដាយសំរឹទ្ធសម្រាប់ការប្រកួតក្នុង​ប្រភេទ​ទម្ងន់ ៥៤​គីឡូក្រាម នៅព្រឹត្តិការណ៍សុីហ្គេមលើកទី២៩ នេះ បន្ទាប់ពីបានរងបរាជ័យក្នុងជំនួបជាមួយកីឡាករម្ចាស់ផ្ទះ Mohammad Ali ដោយ​ពិន្ទុ ៣០-២៧ រួចមក ។ យ៉ាងណាក៏ដោយ កម្ពុជានៅសល់កីឡាករ ៣រូបទៀតដែលត្រូវប្រកួតនាល្ងាចនេះដើម្បីដណ្តើមមេដាយក៏ដូចជាឈានទៅកាន់ផ្តាច់ព្រ័ត្រជាបន្តទៀត ។

គួររំលឹកថា កីឡាករ វ៉ាន់ វឿន របស់កម្ពុជាបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ពីបានផ្តួលកីឡាករសិង្ហបុរីនៅវគ្គជម្រុះកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែគួរសោកស្តាយដែលរូបគេបានបាត់បង់ឱកាសនៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះជាហេតុមិនអាចបន្តដំណើរទៅដណ្តើមមេដាយមាសជូនជាតិមាតុភូមិបានឡើយ ៕

អត្ថបទ៖ មករា

មតិយោបល់