មាស ច័ន្ទមាន ទទួលជ័យជម្នះក្រោមការស្រែកចំអកពីទស្សនកជន!

នូ មករា August 28, 2017


ភ្នំពេញ៖ កីឡាករមាស ច័ន្ទមាន មកពីសមាគមប្រដាល់ក្រសួងការពារជាតិបានការពារតំណែងជាអ្នកឈ្នះលើអ្នកប្រដាល់ថៃផាត ឆៃយ៉ាកភូមិ (Phat Chhayakphum) បានសារជាថ្មីម្ដងទៀតក្នុងការប្រកួតនាព្រឹកថ្ងៃទី២៧ ខែសីហានៅលើសង្វៀនអាឡិចហ្សង់របស់អាស៊ីអាគ្នេយ៍ ។

 នៅក្នុងការប្រកួតនេះ ច័ន្ទមាន វាយបានតែទឹកទី១ ប៉ុណ្ណោះ ដោយចាប់ពីទឹកទី២ ទៅកម្លាំងរបស់បានគេស្រុតចុះហើយភាគច្រើននៃការប្រកួតរបស់គេគឺការពារច្រើនជាង ។មិនត្រឹមតែប៉ុណ្ណោះ នៅចុងទឹកទី៣ ច័ន្ទមាន ត្រូវបានអាជ្ញាកណ្ដាលរាប់ដល់៨ ដោយសារតែគេអស់ថាមពលពីខ្លួនប៉ុន្តែដោយសារស្នូរជួងបញ្ចប់ទឹកបានធ្វើឲ្យរូបគេអាចបន្តការប្រកួតទៅទឹកទី៤ បានទៀត ។នៅទឹកទី៤ នោះដែរ ខណៈដែលអ្នកប្រដាល់ទាំង ២រូបនេះឱបគ្នានោះ ច័ន្ទមាន បែរខ្នងក៏ត្រូវអ្នកប្រដាល់ថៃផាត ឆៃយ៉ាកភូមិ វាយមួយកែងពីក្រោយបណ្ដាលឲ្យសន្លប់តែម្ដង ។ បញ្ហានេះបានធ្វើឲ្យមន្ត្រីកាត់ក្ដីសម្រេចថា ផាត ឆៃយ៉ាកភូមិ មានកំហុសដោយវាយគេពីក្រោយក៏សម្រេចឲ្យ ច័ន្ទមាន ជាអ្នកឈ្នះតែម្ដង ។

ជាមួយនឹងជ័យជំនះនេះអ្នកទស្សនាបានស្រែកចំអកដោយពាក្យរិះគន់ទៅលើមន្ត្រីវិនិច្ឆ័យខ្លាំងៗ ប៉ុន្តែពួកគេមិនហ៊ានគប់ដបទឹកសុទ្ធទៅតាមកំហឹងឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត