Orono Tor TaoTai សុំសងសឹក កែវ រំចង់ ថ្ងៃសុក្រនេះ!

បារាំង September 29, 2015


ការប្រកួតក្បាច់គុនបុរាណខ្មែរប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលបម្រើចំណីចក្ខុបងប្អូនទស្សនិកជនជារៀងរាល់សប្តាហ៍មិនឱ្យបងប្អូនជិនណាយនោះទេ។ ដោយឡែកនៅថ្ងៃសុក្រ ចុងសប្តាហ៍នេះក្នុងកម្មវិធីប្រដាល់របស់ក្រុមហ៊ុន Seng Hong Heng មានការផ្គូរផ្គងប្រកួតជាលក្ខណៈមិត្តភាពរវាងកម្ពុជា ថៃ ដោយកីឡាករ កែវ រំចង់ ត្រូវជួបនឹងគូសងសឹករបស់ខ្លួនគឺកីឡាករ Orono Tor TaoTai ដែលធ្លាប់ចាញ់ក្រោមដណ្តាប់ដៃរបស់ខ្លួនរួចមកហើយ តែដោយមិនអស់ចិត្តកីឡាករចិត្តខ្លាំងឆ្លងដែនពីថៃមកនេះ បានសុំមកធ្វើការប្រកួតជាមួយកីឡាករ កែវ រំចង់ ម្តងទៀត ដើម្បូសងសឹក។

ចាំទស្សនា! តើ Orono Tor TaoTai អាចសងសឹកបានឬអត់?

12019824_1709399469271986_7560194614704139936_n

អត្ថបទ៖ បារាំង

ប្រភព/រូបភាព៖ Bayon & BTV Boxing

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត