មឿន សុខហ៊ុច ដណ្ដើមបានខ្សែក្រវាត់គោជល់មុនចេញទៅប្រកួតកម្រិតពិភពលោកនៅថៃ!

នូ មករា December 26, 2016


ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២៤ ខែធ្នូ កន្លងទៅ អ្នកប្រដាល់មឿន សុខហ៊ុច បានក្លាយជាម្ចាស់ខ្សែក្រវាត់គោជល់ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាមបន្ទាប់ពីបានឆ្លងកាត់ប្រកួតពេញ ៥ទឹកយ៉ាងតឹងតែងជាមួយអ្នកប្រដាល់ថៃ Joamphup Sor Vireakvan រួចមក ។

សុខហ៊ុច ដែលធ្លាប់ចាញ់អ្នកប្រដាល់ថៃរូបនេះដោយពិន្ទុកាលពីការប្រកួតក្នុងពូលកន្លងមកនោះ បានមានប្រៀបជាងអ្នកប្រដាល់ថៃនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រនេះ ប៉ុន្តែអ្នកទាំងពីរសុទ្ធតែមានស្នៀតប្រយុទ្ធល្អ និងមានស្មារតីមោះមុតមិនចាញ់គ្នាឡើយ ពោលគឺទាំងកណ្ដាប់ដៃ ជង្គង់ និងការវាយប្រហារជើងក្រោមគ្នាទៅវិញទៅមកបានធ្វើឲ្យគូបដិបក្ខនីមួយៗសឹងតែទប់ជំហរលែងបានម្តងៗ ។

យ៉ាងណាក៏ដោយនៅទីបំផុត កីឡាករ មឿន សុខហ៊ុច ដែលមានភាពលេចធ្លោជាងកីឡាករថៃនោះបានឈ្នះខ្សែក្រវាត់នេះប្រកបដោយជោគជ័យ ខណៈដែលវាគឺជាជ័យជម្នះចុងក្រោយសម្រាប់ឆ្នាំ២០១៦ មុននឹងរូបគេចេញទៅប្រកួតដណ្តើមខ្សែក្រវាត់មាសកម្រិតពិភពលោកក្នុងព្រឹត្តិការណ៍ Max Muay Thai នាអំឡុងខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ៕

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត