មឿន សុខហ៊ុច ឬ Joamphop Sor Virakvan ដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់គោជល់រជ្ជកាលទី ៦?

នូ មករា December 21, 2016


ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់ទម្ងន់៦៥គីឡូក្រាមរជ្ជកាលទី ៦ នឹងឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រហើយដោយការប្រកួតនេះត្រូវធ្វើឡើងនៅសង្វៀន CNC ក្នុងនោះអ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Joamphop Sor Virakvan ។

កាលប្រកួតក្នុងពូលសុខ ហ៊ុច ធ្លាប់ចាញ់ពិន្ទុ Joamphop Sor Virakvan ម្ដងហើយប៉ុន្តែសម្រាប់ពេលនេះគឺជាការប្រជែងយកខ្សែក្រវាត់ ដូច្នេះមិនប្រាកដថាសុខ ហ៊ុច នឹងចាញ់ម្តងទៀតនោះទេហើយក៏មិនប្រាកដថា Joamphop Sor Virakvan ឈ្នះម្ដងទៀតដែរ ។ លោកណន រិទ្ធ គ្រូបង្វឹករបស់សុខហ៊ុច បង្ហាញនូវជំនឿចិត្តថា លើកនេះសិស្សរបស់លោកនឹងឈ្នះអ្នកប្រដាល់ថៃវិញមិនខាន ។  ចំពោះស្ថានភាពក្នុងពេលប្រកួតវិញគឺ សុខហ៊ុច ល្អជើង ប៉ុន្តែ Joamphop Sor Virakvan ក៏មានកលល្បិចមិនធម្មតាដែរពិសេសកែង និង ជង្គង់មិនតែប៉ុណ្ណោះគេការពារបានល្អទៀតផង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត