រដូវកាលទី៣ ព្រឹត្តិការណ៍ខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៣,៥០គីឡូក្រាមនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ

នូ មករា December 5, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ស្រាបៀរកម្ពុជាលើសង្វៀនអាស៊ីអាគ្នេយ៍នឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែធ្នូនេះ ដែលនេះក៏ជារដូវកាលទី៣ ក្នុងការប្រកួតលើប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ដោយហេតុថាព្រឹត្តិការណ៍នេះទើបតែបញ្ចប់ការប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ ៦៩គីឡូក្រាមដែលខ្សែក្រវាត់នោះបានធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកប្រដាល់ថៃ Super Chhai ។

15357001_1227906893946941_390870974_n
សម្រាប់ប្រភេទទម្ងន់ថ្មីនេះមានអ្នកប្រដាល់ ៨រូបដោយចែកចេញជា ២ ពូលដោយពូល A ជាពូលរបស់កម្ពុជា និង ពូល B ជាពូលរបស់អ្នកប្រដាល់ថៃ ។ សម្រាប់ការប្រកួតលើកនេះគឺមានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយអ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ដោយមិនមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ឡើយ ។

15301189_1227906830613614_1553329028_n

សម្រាប់ពូល A មាន ម៉ន ចាន់ដារ៉ា ក្លិបការិយាល័យទី ៥ កងទ័ពជើងគោក, កីឡាករ ឌុម កែវដា ក្លិបម្កុដរាជសីហ៍, កីឡាករ សេក គឹមរូន ក្លិបអង្គរមានជ័យខេត្តសៀមរាប និងកីឡាករ ឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ចំណែកឯពូល B មានអ្នកប្រដាល់ថៃ ៤ រូបដូចជា Aram Boy, Fa Phayak, Phat Chha Yakphum និង Loom Leng ។

15356868_1227906860613611_1299468271_n

សម្រាប់ថ្ងៃទី១១ធ្នូនេះការប្រកួតមាន ២ គូគឺ ម៉ន ចាន់ដារ៉ា ប្រកួតជាមួយ Aram Boy ។ តាមពិតអ្នកប្រដាល់ទាំង ២ រូបនេះធ្លាប់ជួបប្រកួតគ្នាហើយលទ្ធផលកាលនោះដារ៉ាចាញ់ Aram Boy ។ សម្រាប់ជំនួបលើកនេះអ្វីៗអាចនឹងប្រែប្រួលហើយក៏អាចនឹងនៅរក្សាដដែលដែរ ។ ដារ៉ា មានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ ៥២ដង ចាញ់ ១២ដង ស្មើពិន្ទុ ១ដង ។ ចំពោះAram Boy វិញមានប្រវត្តិប្រកួតចំនួន ៧០ដង ឈ្នះ ៥៧ដង និងចាញ់ ១៣ដង ។

15327706_1227906857280278_330274482_n

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរកីឡាករ ឌុម កែវដា ជួបជាមួយអ្នកប្រដាល់ថៃ Fa Phayak ដែលពួកគេទាំង ២ពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកឡើយ ។ កែវដា មានប្រវត្តិប្រកួតចំនួន ៧៧ដង ឈ្នះ ៦៤ដង ចាញ់ ១១ដង និង ស្មើពិន្ទុ ២ដង ។ ចំពោះអ្នកប្រដាល់ថៃ Fa Phayak វិញមានប្រវត្តិប្រកួតចំនួន ១០១ដង ឈ្នះ ៧៨ដង ចាញ់ ២២ដង និងស្មើពិន្ទុ ១ដង ។ ចំពោះ ២ប្រកួតចុងក្រោយរបស់គេនៅស្រុកខ្មែរគឺឈ្នះអ្នកប្រដាល់ខ្មែរទាំង ២ ប្រកួតមុនទឹកទី៥ ទាំង២ប្រកួត ៕

15327732_1227906837280280_1388319072_n

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត