ឃីម ឌីម៉ា ផ្តួលជើងខ្លាំងថៃ Chheang Krai ប៉ុន្តែ ឯម សុធី ភ្លាត់ចាញ់ Chhuok Phechhit

នូ មករា November 26, 2016


ភ្នំពេញ៖ ការប្រកួតប្រដាល់កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកាលើសង្វៀនអាស៊ីអាគ្នេយ៍អ្នកប្រដាល់កម្ពុជា ឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យបានយកឈ្នះអ្នកប្រដាល់ថៃ Chheang Kraiដោយពិន្ទុ ។ Chheang Krai គឺជាអ្នកប្រដាល់មួយរូបដែលនៅស្រុកខ្មែរគេបានចាត់ទុកថាជាអ្នកខ្លាំង និង មានកលល្បិចសំបូរបែបក្នុងការផ្ដួលគូប្រកួត ។តែពេលជួបជាមួយឌីម៉ាទោះបីស្ថានភាពនៃការប្រកួតហាក់ដូចជាតឹងតែងក៏ពិតមែនតែការវ៉ៃចេញរបស់ ឌីម៉ាមានប្រសិទ្ធិភាពច្រើនជាង ។

15175625_1211794265558204_462316853_n
អ្នកប្រដាល់ទាំង ២ រូបនេះតស៊ូជាមួយគ្នា ៥ ទឹកពេញ ហើយលទ្ធផលចុងក្រោយជ័យជំនះបានទៅឃីម ឌីម៉ា ។ឌីម៉ាទទួលស្គាល់ថាChheang Krai ពិតខ្លាំងតែគេធ្លាប់ឃើញអ្នកប្រដាល់ថៃរូបនេះវ៉ៃហេតុនេះនៅពេលដែលយើងស្គាល់គូប្រកួតវាស្រួលវ៉ៃជាងគូប្រកួតដែលយើងពុំធ្លាប់ស្គាល់ពីមុនមកដែរ ។

15218411_1211794262224871_1497667816_n

ចំពោះឯម សុធីក្លិបឬទ្ធិពោធិ៍សែនជ័យ ប្រកួតចាញ់អ្នកប្រដាល់ថៃ Chhuok Phechhit ដោយពិន្ទុ បន្ទាប់ពីតស៊ូយ៉ាងតឹងតែង ៥ ទឹកពេញនោះ ។ សុធីដែលមានអំណួតក្នុងការប្រើកែងដើម្បីផ្ដួលគូប្រកួតនោះបែរជាបញ្ចេញកែងមិនរួចមិនតែប៉ុណ្ណោះគេត្រូវ Chhuok Phechhit រារាំងមិនឲ្យចូលកៀកដើម្បីបញ្ចេញកែងបានទៀតផង ។ ក្នុងការប្រកួត ៥ ទឹក សុធីចាញ់ប្រៀបគូរបស់ខ្លួនស្ទើរគ្រប់ទឹកទាំង អស់ ។

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត