កីឡាករប្រដាល់ កន ចន្ថា ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយបង្ខាំង និងវាយសម្រាតសង្សារខ្លួនឯង

នូ មករា November 24, 2016


ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា កីឡាករប្រដាល់ កន ចន្ថា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីត្រូវបាននារីជាសង្សារបកអាក្រាតពីអំពើល្មើសដ៏អាក្រក់បំផុតដែលកីឡាកររូបនេះបានធ្វើមកលើនាងរហូតមិនអាចទ្រាំទ្របាននោះ។

mm1-16

សេចក្តីរាយការណ៍ឱ្យដឹងថា អ្នកប្រដាល់ដែលធ្លាប់មានមុខលើសង្វៀនខ្សែក្រវាត់គោជល់រូបនេះ បានចាប់បង្ខាំងនារីជាសង្សារទុកធ្វើអំពើហិង្សាវាយដំ និងគំរាមសម្លាប់ មិនតែប៉ុណ្ណោះថែមទាំងធ្វើទារុណកម្មផ្លូវភេទយ៉ាងព្រៃផ្សៃទៀតផង ។ នារីរងគ្រោះបានបន្តថា នៅថ្ងៃកើតហេតុនេះ នាងត្រូវ កន ចន្ថា វាយឱ្យរងរបួសហើយបានយកកាំបិតប៉័ងតោមកគំរាមអារ.កនាង និងចាប់ហែកខោ ហែកអាវដោយយកទូរសព្ទមកថតវីដេអូទៀតផង ។ ជាងនេះទៅទៀត ជនល្មើសបានចាប់នាងកាត់សក់ព្រមទាំងបានធ្វើទារុណកម្មផ្លូវភេទថែមទៀត ។

cfef37b3-1073-4d31-b621-8cfcde6e5043

 

 

បន្ទាប់មក ខណៈជននេះដើរចូលក្នុងបន្ទប់ទឹក នាងក៏បានយកកំណាត់មកគ្របដណ្តប់ខ្លួនរួចរត់ចេញពីក្នុងផ្ទះ និងបានស្រែកហៅអ្នកឱ្យភូមិជួយ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍នៅផ្ទះកើតហេតុ ដោយចាប់ជនល្មើសនេះបានភ្លាមៗតែម្តង ៕

dc7bcae3-0278-4b4d-9489-0373cf0f96e5

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត