ងងើកភ្លើងរវាងសហព័ន្ធប្រដាល់ជាមួយផលិតកម្មថោនបានរលត់អស់ហើយ!

នូ មករា November 5, 2016


ភ្នំពេញ៖ ងងើកភ្លើងរវាងសហព័ន្ធប្រដាល់ជាមួយផលិតកម្មថោនអ៊ិនធឺធេនមេនដោយសារតែបទចម្រៀង«ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក ខេមនោះពេលនេះបានរលត់ហើយ ។ លោកឧត្តមសេនីយ៍ឯកតែមម៉ឺនបានផ្ដល់សម្ភាសន៍ថាពេលនេះសហព័ន្ធប្រដាល់ជាមួយផលិតកម្មថោនលែងមានបញ្ហាអ្វីហើយព្រោះបទចម្រៀងដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសហព័ន្ធប្រដាល់នោះគេព្រមកែសម្រួលអត្ថន័យហើយ ។

14996495_1185340298203601_166140828_n

លោកបញ្ជាក់ថាកន្លងមកក៏លោកមិនបានប្ដឹងផ្ដល់អ្វីដល់លោក ខេម ឬផលិតកម្មថោន ឬ អ្នកនិពន្ធចម្រៀងនេះឲ្យលោក ខេម ច្រៀងដែរលោកគ្រាន់តែធ្វើលិខិតដាក់ទៅក្រសួងវប្បធម៌ឲ្យអន្តរគមន៍ជួយប្រាប់ទៅផលិតកម្មនេះឲ្យកែសម្រួលខ្លឹមសារឡើងវិញប៉ុណ្ណោះ ។ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ក៏បានអរគុណដល់ផលិតកម្មថោន ទាំងអ្នកនិពន្ធ ទាំងអ្នកចម្រៀង ខេម ដែលគេបានកែលម្អបទនេះជាថ្មីដោយមិនប៉ះពាល់ដល់អ្នកប្រដាល់កម្ពុជា និងសហព័ន្ធប្រដាល់ទាំងមូល ។ លោកក៏បានសំណូមពរឲ្យផលិតកម្មនេះជួយផលិតបទចម្រៀងថ្មីៗដែលជួយលើកសរសើរដល់អ្នកប្រដាល់កម្ពុជា ។

keo-ramchang

សូមបញ្ជាក់ថា ចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» នេះយកតាមលំនាំបទ «ជ្រោះអូយ៉ាដា» របស់អ្នកស្រីរស់ សេរីសុទ្ធា ប៉ុន្តែបទចម្រៀងនេះមិនទាន់ចេញលក់នៅឡើយទេតែគេបានរកឃើញនៅក្នុង Youtube ហើយម្ដងម្កាលលោក ខេម បានយកបទចម្រៀងនេះទៅច្រៀងឡង់សេតាមស្ថាននីយ៍ទូរទស្សន៍នានាផងដែរ ។

20140529034720town_logo

ឧត្តមសេនីយ៍ឯកតែម ម៉ឺនបានមានប្រសាសន៍ថាត្រង់ឃ្លាដែលថា៖ដូចសត្វតិរិច្ឆានត្រូវគេវាយដំនិងឈឺហួសប្រមាណ…ពាក្យត្រូវគេវាយដំគឺជាការមើលងាយដល់អ្នកប្រដាល់។លោកពន្យល់ថាកន្លងមកមានបទចម្រៀងមួយបទមានចំណងជើងថា«បេះដូងអ្នកប្រដាល់»ដែលមានន័យល្អលើកស្ទួយដល់អ្នកប្រដាល់សហព័ន្ធមិនដែលខឹងសម្បារទេ ។ ប្រធានសហព័ន្ធរូបនេះពន្យល់ថាប្រដាល់គឺជាកីឡាហើយកីឡាគឺជាការប្រកួតកីឡាគឺមិត្តភាពអ្នកកីឡាក៏មិនមែនជាសត្វតិរច្ឆាននោះឡើយ ពោលគឺការប្រកួតធ្វើឡើងដោយFairPlayនិងក្រោមបទបញ្ជាមួយត្រឹមត្រូវ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត