ឃីម ឌីម៉ា ផ្តួលថៃក្នុងទឹកទី៤ ខណៈឡៅ ចិត្រា ឈ្នះដោយពិន្ទុ

នូ មករា October 16, 2016


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជាឃីម ឌីម៉ាបានប្រើកែងផ្ដួលអ្នកប្រដាល់ថៃSang Youtឲ្យសន្លប់នៅទឹកទី៤ លើសង្វៀនអាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី១៤ ខែតុលាកន្លងទៅ ហើយវាជាការប្រកួតដ៏អស្ចារ្យមួយដែលអ្នកប្រដាល់កម្ពុជារូបនេះព្យាយាមរកឱកាសផ្ដួលអ្នកប្រដាល់ថៃឲ្យបានរហ័សតែអ្នកប្រដាល់ថៃរូបនេះមិនអន់ឡើយមិនតែប៉ុណ្ណោះគេបានធ្វើឲ្យឌីម៉ាលស់ព្រលឹងម្ដងៗទៀតផង ។ Sang Yout ប្រើជើងទាត់បានល្អ និង ធ្ងន់ ឯកណ្ដាប់ដៃរបស់គេក័រហ័សដែរ ។ ចំណែកឌីម៉ាបានប្រើជង្គង់ និងកែងវាយប្រហារលើអ្នកប្រដាល់រូបនេះដោយគ្មានសំចៃ ពិសេសនៅទឹកទី៤កែងរបស់ឌីម៉ា បញ្ចេញចំថ្គាម Sang Yout ធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះសន្លប់ក្រោកលែងរួចតែម្ដង ។

14694790_1160957393975225_1231776725_n

ចំណែកឡៅ ចិត្រា មកពីក្លិបទ័ពឆ័ត្រយោង៩១១ វិញបានប្រកួតឈ្នះអ្នកប្រដាល់ថៃLam Luok Ka ដោយពិន្ទុទាំងលំបាកបន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញមកនោះ ។ ការប្រកួតដែលវ៉ៃសងទៅសងមកនោះពេលខ្លះចិត្រា ការពារទល់នឹងការវាយលុករបស់គូប្រកួតទាំងលំបាក។តែចៅក្រមបាននិយាយថាចិត្រាវ៉ៃចំគោលដៅបានល្អជាងទើបគេកាត់ក្ដីឲ្យឈ្នះបែបនេះ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត