ម្ចាស់ខ្សែក្រវាត់ Max Muay Thai មឿន សុខហ៊ុច អាចផ្តួលអ្នកប្រដាល់ថៃបានទេនៅថ្ងៃសៅរ៍នេះ?

នូ មករា October 13, 2016


លើកនេះធី តុងហ៊ី ចាញ់ឬឈ្នះ ?

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់គោជល់លើសង្វៀន CNCយប់ថ្ងៃទី១៥ ខែតុលានេះនឹងមាន ២ គូសំខាន់ ដោយអ្នកប្រដាល់ធី តុងហ៊ី មកពីក្លិបសាលវ័ន្ដកីឡាត្រូវជួបជាមួយអ្នកប្រដាល់ថៃ Neng Trakan Kor Kamunwat ដែលនៅក្នុងព្រឹត្តិការណ៍នេះពួកគេ ២ រូបនេះសុទ្ធតែជួបបរាជ័យដូចគ្នា ។ ដូច្នេះ សម្រាប់លើកនេះពួកគេសុទ្ធតែត្រូវការឈ្នះតែមិនដឹងថានរណាមានសមត្ថភាពជាងនរណានោះទេ ខណៈដែល តុងហ៊ី មានប្រវត្តិប្រកួតចំនួន ១១៥ដង ឈ្នះ ៨៦ដង ចាញ់ ២៧ដង និងស្មើពិន្ទុ ២ដង ព្រមទាំងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ៣៣ដង  គេជាអ្នកប្រដាល់ដែលចូលចិត្តប្រើជង្គង់ និងកែងដើម្បីផ្ដួលគូប្រកួតតែបើគូប្រកួតខ្លាំងដែរនោះគេវ៉ៃចេញលែងរួចតែម្ដង ។ ចំពោះ Neng Trakan វិញគេក៏ជាអ្នកប្រដាល់ដែលមានប្រវត្តិប្រកួតមិនធម្មតាដែរ ដោយធ្លាប់ឈ្នះ ៨០ដង ចាញ់ ១១ដង ស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៥ដង ។

14699713_1158408190896812_888201086_n

ចំណែកមួយគូទៀតនោះគឺ កីឡាករ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្ស នឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Joamphop Sor Virakwan ហើយធ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺអ្នកប្រដាល់ទាំង ២ រូបនេះសុទ្ធតែខ្លាំងដូចគ្នាហើយក្នុងការប្រកួតដំបូងរបស់គេសុទ្ធតែបានទទួលជ័យជម្នះដូចគ្នាទៀតផង ។ សុខហ៊ុច មានប្រវត្តិប្រកួតចំនួន ៩៦ដង ឈ្នះ ៦៩ដង ចាញ់ ២២ដង និងស្មើពិន្ទុ ៥ដង ហើយធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ១៣ដង ។ គេជាអ្នកប្រដាល់ដែលមានទេពកោសល្យខាងប្រើជើងតែកម្លាំងរបស់គេឆាប់ស្រុតចុះបន្តិច ។ រីឯអ្នកប្រដាល់ថៃ Joamphop Sor Virakwan វិញមានប្រវត្តិប្រកួត ៨៦ដង ឈ្នះ ៧៤ដង ចាញ់ ១០ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៥ដងផងដែរ៕

14628173_1158408194230145_1914776884_n

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត