ពេជ្រ សីហា និង បឺត ខាំ ប៉ះថៃ ក្នុងជុំទី១ វគ្គសន្សំពិន្ទុខារ៉ាបាវ
នូ មករា July 28, 2015
ការប្រកួតជុំទី១នៃការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ខារ៉ាបាវ សម្រាប់ចុងសប្តាហ៍នាថ្ងៃអាទិត្យនេះ ពោលនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ មានពីរគូ គឺរវាងកីឡាករ ពេជ្រ សីហា ត្រូវជួបគ្នានឹងកីឡាករថៃ Kla Khunserk Chopea Tour និងមួយគូទៀត គឺកីឡាករ បឺត ខាំ ត្រូវប្រកួតជាមួយកីឡាករថៃ មួយរូបទៀត គឺ Plangchorkor Yuthchai។ សម្រាប់ទីកន្លែងប្រកួតនៅសង្វៀនបាយ័នស្ទឹងមានជ័យ វេលាម៉ោង១៨:០០ល្ងាច។
ចង់ជ្រាបច្បាស់! សូមទៅទស្សនាទាំងអស់គ្នា។ តើកីឡាករទាំងពីរនេះអាចស្តារមុខមាត់របស់កម្ពុជាបានដែររឺទេ? ក្រោយពីកីឡាករ វង្ស ណយ និង ឡៅ ចន្ទ្រា បានចាញ់ក្រោមកណ្តាប់ដៃរបស់កីឡាករថៃ កាលពីសប្តាហ៍មុន។
អត្ថបទ៖ បារាំង
រូបភាព៖ Bayon & BTV Boxing