ឡៅ ស៊ីណាត និង វង្ស ណយ ប៉ះថៃ នាថ្ងៃអាទិត្យនេះ!

នូ មករា July 23, 2015


កីឡាករគុនខ្មែរ ឡៅ ស៊ីណាត និង វង្ស ណយ នឹងត្រូវប្រកួតជាមួយ កីឡាករថៃ២រូបក្នុងកម្មវិធីប្រកួតដណ្តើមខ្សែក្រវ៉ាត់ខារ៉ាបាវរដូវកាលទី២ នៅលើសង្វៀនស្ថានីយ៍ទូរទស្សន៍បាយ័ននាវេលាម៉ោង៦.០០ ល្ងាចថ្ងៃអាទិត្យនេះ។ សូមបញ្ជាក់ថាកីឡាករ វង្ស ណយ ត្រូវប៉ះជាមួយកីឡាករ Jongangfight ហើយ ឡៅ ស៊ីណាត ត្រូវជួបកីឡាករ Watcharalek។ការប្រកួតក្នុងវគ្គសន្សំពិន្ទុនេះពិតជាមិនធម្មតាឡើយដោយសារថាពួកគេម្នាក់ៗត្រូវដណ្តើមយក៣ពិន្ទុសម្រាប់ខ្លួនឯងក៏ដូចជាដើម្បីរក្សាភាពខ្លាំងរបស់ខ្លួនថែមទៀតផង។

11050750_712014335592548_8308948539981441958_n

11750736_712014295592552_8779499152622767246_n

អត្ថបទ៖ មករា
រូបភាព៖ Bayon & BTV Boxing

មតិយោបល់