រកឃើញហើយអ្នកឈ្នះថ្ងៃដំបូងនៃជុំទី ២ក្នុងកម្មវិធី TV5 Boxing Knock-Out

នូ មករា August 29, 2016


ភ្នំពេញ៖ ជុំទី ២ ឬវគ្គ ១៦នាក់ចុងក្រោយនៃព្រឹត្តិការណ៍ TV5 Boxing Knock-Out បានចាប់ផ្ដើមហើយកាលពីយប់ថ្ងៃទី២៨ ខែសីហាកន្លងទៅ។ នេះគឺជាវគ្គសំខាន់ដែលត្រូវប្រកួតយ៉ាងតានតឹងដើម្បីជម្រុះ ៨នាក់ចេញ ដោយទុក ៨នាក់ទៀតសម្រាប់ឡើងទៅប្រកួតបន្តជុំទី៣ ឬវគ្គ ៨នាក់ចុងក្រោយ ពោលគឺអ្នកចាញ់ត្រូវដើរចេញដោយគ្មានការតវ៉ា ចំណែកឯអ្នកឈ្នះនឹងបានទទួលកៅអីសម្រាប់ជុំទី៣ ដែលជាជុំកាន់តែតឹងតែងបន្តទៀត ។

photo_2016-08-29_04-21-04 [800x600]

ក្នុងការប្រកួតដែលមាន ២ គូនោះអ្នកប្រដាល់ឆន ចន្នី មកពីក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យបានបាត់បង់ឱកាសបន្ទាប់ពីប្រកួតចាញ់ យ៉ុន ដារ័ត្ន មកពីក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុដាច់នោះ ។ មួយប្រកួតទៀតនោះគឺកីឡាករ ស្រៀង ទិតធិ មកពីក្លិបសម្បត្តិគុនខ្មែរបានប្រកួតឈ្នះពិន្ទុ ផាត សូដា មកពីក្លិបអេភូថងកីឡា ។ ដូច្នេះ ផាត សូដា និង ឆន ចន្នី ត្រូវខ្ទាតចេញពីការប្រកួតត្រឹមនេះហើយ រីឯ យ៉ុន ដារ័ត្ន និង ស្រៀង ទិតធិ ដែលឈ្នះដូចគ្នានោះត្រៀមជួបគ្នានៅជុំទី៣ ដែលវគ្គនោះអ្នកចាញ់ក៏ត្រូវហាលអាវដែរ៕

photo_2016-08-29_04-20-09 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត