សហព័ន្ធប្រដាល់ព្រមានកីឡាករជម្រើសជាតិម្នាក់ក្រោយកើតមានរឿងអាស្រូវ

នូ មករា August 22, 2016


ភ្នំពេញ៖ បន្ទាប់ពីកើតមានឡើងនូវបាតុភាពមិនល្អនៅក្នុងពេលហ្វឹកហាត់រួចមក ថ្នាក់ដឹកនាំសហព័ន្ធប្រដាល់បានសម្រេចធ្វើការកោះប្រជុំភ្លាមៗកាលពីវេលាម៉ោង១០ថ្ងៃត្រង់ថ្ងៃទី១៩ ខែសីហាកន្លងទៅនេះក្រោមការដឹកនាំរបស់ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជាដោយបានកោះហៅក្រុមគ្រូបង្វឹកប្រដាល់ជម្រើសជាតិ មកសម្របសម្រួលវិវាទមួយចំនួន ថែមទាំងបានព្រមានដល់អ្នកប្រដាល់ជម្រើសជាតិមួយរូបដែលមានអាកប្បកិរិយាមិនល្អផងដែរ។

photo_2016-08-19_09-42-36 [800x600]

បន្ទាប់ពីបានដាក់ចេញនូវដំណោះស្រាយចំពោះវិវាទរវាងគ្រូជម្រើសជាតិពីររូបគឺលោក យូ ជិនហុង ម្ចាស់មេដាយសំរឹទ្ធកីឡាអាសុីឆ្នាំ១៩៦២ និងគ្រូបង្វឹកគុយបា Rolando Castellano Rodriquez ហើយនោះ ថ្នាកដឹកនាំអង្គប្រជុំក៏បានធ្វើការព្រមានចំពោះកីឡាករកូនកាត់ខ្មែរ-គុយបា វ់ែន រដ្ឋា ម្ចាស់មេដាយប្រាក់សុីហ្គេម២០១៥ បន្ទាប់ពីកីឡាកររូបនេះបានបង្កនូវរូបសកម្មភាពអវិជ្ជមាន និងអាកប្បកិរិយាមិនល្អនៅក្នុងពេលហ្វឹកហាត់រួចមក។ នៅក្នុងឱកាសនោះ ឯកឧត្តមអ៊ុក សិទ្ធិជាតិ បានព្រមានថាមួយខែៗរដ្ឋចំណាយលុយជិត ១.០០០លានរៀលសម្រាប់កីឡាជម្រើសជាតិ ដូច្នេះបើពួកគេមិនហាត់ និងមិនគោរពគ្រូទេគឺត្រូវតែដកចេញពីក្រុមជម្រើសជាតិ ហើយនេះជាការព្រមានលើកទី ១ ប៉ុន្តែបើមានលើកទី២ គឺត្រូវតែហៅមកធ្វើកិច្ចសន្យា ហើយបើនៅតែមិនកែប្រែទេនោះលោកនឹងដកលិខិតឆ្លងដែនហើយប្រាប់ទៅប៉ូលីសអន្ដោប្រវេសន៍ឲ្យបណ្ដេញចេញពីកម្ពុជាតែម្តង។ ចំពោះវិវាទរវាងប្រធានគ្រូបង្វឹកជាមួយគ្រូជំនួយលោក Rolando Castellano Rodriquez វិញឯកឧត្តមអ៊ុក សិទ្ធិជាតិ បានបញ្ជាក់ថាអ្វីៗត្រូវធ្វើតាមឋានានុក្រមពោលគឺអ្នកតូចត្រូវគោរពតាមការសម្រេចរបស់អ្នកធំ។

photo_2016-08-19_09-43-05 [800x600]

សូមបញ្ជាក់ថា ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាពកីឡាករប្រដាល់នោះ សហព័ន្ធបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រក៏ដូចជាកំណែទម្រង់ជាច្រើនដើម្បីលើកកម្ពស់សមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតនាពេលខាងមុខទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ៕

119

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត