តើ មឿន សុខហ៊ុច ឬ ផង់ សុភាព ដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ស្រាបៀរកម្ពុជានៅថ្ងៃទី៧ នេះ?

នូ មករា August 5, 2016


ភ្នំពេញ៖ សម្រាប់ថ្ងៃទី៧ ខែសីហានេះនឹងមិនមានការលើកពេលទៀតទេសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៥គីឡូក្រាម ដែលនឹងត្រូវធ្វើឡើងនៅលើសង្វៀនអាស៊ីអាគ្នេយ៍នោះ។ លោកញាន សុធី អ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍បានឱ្យដឹងថា សង្វៀនរបស់លោកត្រៀមបើកការប្រកួតខ្សែក្រវាត់មួយប្រភេទទម្ងន់ទៀតហេតុនេះការប្រកួតនេះនឹងមិនត្រូវពន្យាពេលឡើយ ។

Meun-Sok-Huch-vs-Phoang-Sophea

នៅក្នុងវគ្គចុងក្រោយនេះដែរកីឡាករ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សត្រូវតស៊ូជាមួយកីឡាករ ផង់ សុភាពមកពីក្លិបខេត្តរតនគីរី ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ឆ្លងកាត់ការប្រកួតស្ទើរតែមួយព្រឹត្តិការណ៍នេះ សុខហ៊ុច មិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេ ចំណែកឯ សុភាព ក៏បានចាញ់តែមួយប្រកួតប៉ុណ្ណោះ ។

លោកណន រិទ្ធ ដែលជាគ្រូបង្វឹករបស់សុខហ៊ុច បានលើកឡើងថាសិស្សរបស់លោក បានប្ដេជ្ញាជាមុនហើយថាគេត្រូវតែដណ្ដើមខ្សែក្រវាត់នេះឲ្យបាន ដោយសុខហ៊ុច បានចំណាយពេលច្រើននៅក្លិបដើម្បីហាត់ទោះបីកន្លងមកគេពុំធ្លាប់ជួបប្រកួតជាមួយ សុភាព ក៏ពិតមែនក៏គេមិនហ៊ានមើលស្រាលដៃគួរបស់ខ្លួនដែរ ។ ចំពោះសុភាព វិញក៏គេបាននិយាយដែរថាការប្រកួតនេះគេត្រូវការឈ្នះតែក្ដីសង្ឃឹមមុនប៉ុន្មានភាគរយៗនោះគេមិននិយាយមុនទេព្រោះគូប្រកួតរបស់គេក៏ខ្លាំងដែរ ។

ដូច្នេះតើរវាងអ្នកប្រដាល់ទាំង ២រូបនេះ តើនរណាដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត