មេធំសហព័ន្ធប្រដាល់ ព្រមានកូនចៅក្នុងថ្ងៃ SEA TV បង្កើតសង្វៀនមួយបន្ថែមទៀត

នូ មករា August 3, 2016


ភ្នំពេញ៖ កាលពីព្រឹកមិញនេះ (ថ្ងៃទី៣ ខែសីហា) ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍បានប្រកាសបើកសង្វៀនថ្មីមួយបន្ថែមទៀតដែលត្រូវប្រកួតរៀងរាល់រសៀលថ្ងៃសោរ៍ដោយចាប់ផ្ដើមពីថ្ងៃទី៦ ខែសីហានេះតទៅដើម្បីដណ្ដើមខ្សែក្រវាត់ទម្ងន់ ៦៣,៥០គីឡូក្រាម ។

photo_2016-08-03_12-05-38 [800x600]

ជាមួយនឹងការបើកសង្វៀនថ្មីនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ដែលជាប្រធានសហព័ន្ធកីឡាប្រដាល់បានធ្វើការព្រមានមន្ត្រីរបស់លោកយ៉ាងចាស់ដៃឲ្យបំពេញការងារដោយយុត្តិធម៌គោរពគោលការណ៍ Fair-Play និងមិនត្រូវកេងប្រវ័ញ្ចម៉ោងប្រកួតឡើយ ។ ជាមួយគ្នានេះលោកបានព្រមានទៅប្រធានគណៈវិនិច្ឆ័យថាគ្មានសិទ្ធិផ្លាស់ប្ដូរលទ្ធផលនោះទេ ដូច្នេះប្រសិនបើចៅក្រមសម្រេចឲ្យនរណាឈ្នះ គឺត្រូវតែគោរពតាមការសម្រេចរបស់នោះ ដោយហាមផ្លាស់ប្ដូរលទ្ធផលជាដាច់ខាត។

2c06b8ada14afd2c865b957e77414ad0

គួរបញ្ជាក់ថាការបើកសង្វៀនថ្មីមួយបន្ថែមទៀតនេះគឺជាការប្រកួតដណ្ដើមខ្សែក្រវាត់ជាលក្ខណៈអន្តរជាតិដែលមានអ្នកប្រដាល់ខ្មែរនៅមួយពូល និង អ្នកប្រដាល់ថៃនៅមួយពូល ។ ពូលទាំង ២ត្រូវប្រកួតគ្នាដោយកម្ពុជាប្រកួតជាមួយថៃ ដោយកីឡាករមួយរូបៗត្រូវប្រកួត ៤ប្រកួតជាមួយអ្នកប្រដាល់ថៃទាំង ៤ រូប បន្ទាប់អ្នកដែលបានចំណាត់ថ្នាក់លេខ១ ក្នុងពូលទាំងសងខាងត្រូវប្រកួតគ្នាដណ្ដើមខ្សែក្រវាត់តែម្តង ដូច្នេះនឹងមិនមានការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ។

photo_2016-08-03_12-05-47 [800x600]

នៅក្នុងនោះដែរ អ្នកប្រដាល់កម្ពុជាទាំង ៤រូបរួមមាន៖ កីឡាករ ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ, ម៉ន ចាន់តារ៉ា មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោក, រឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ និង ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ ។ ចំពោះអ្នកប្រដាល់ថៃវិញសុទ្ធតែជាអ្នកដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរទេគឺ Aram, Boy Phayak, Lek Pra Vit និង Yorth Sayam ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត