ខ្សែក្រវាត់គោជល់៖ តើ អ៊ុំ ចំរើន និង វី សេរីចាន់ឌីន បន្តឈ្នះឬយ៉ាងណា ?

នូ មករា August 2, 2016


ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់លើសង្វៀន CNC ដែលនឹងធ្វើឡើងនៅយប់ថ្ងៃទី៦ ខែសីហាខាងមុខនេះ អ្នកប្រដាល់កម្ពុជា ២ រូបដែលពុំទាន់ស្គាល់ចាញ់ក្នុងព្រឹត្តិការណ៍នេះមិនដឹងថាអាចបន្ថែមស្ថិតិឈ្នះបានដែរឬយ៉ាងណាទេ ?

កីឡាក អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានរិទ្ធដែលមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៧៥ដង ចាញ់៩ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន ២០ដងនោះត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងឡាវ Pet P.T.T Thong Twi ដែលមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦២ដង ចាញ់១៨ដង ។នៅក្នុងព្រឹត្តិការណ៍នេះ ចំរើន មិនទាន់ស្គាល់ចាញ់នៅឡើយទេ ពោលគឺ ២ប្រកួតរបស់គេឈ្នះទាំង ២ ប្រកួតតែម្តង ។ រីឯអ្នកប្រដាល់ឡាវ Pet P.T.T Thong Twi វិញ ២ប្រកួតឈ្នះ ១ ប្រកួតនិងចាញ់ ១ប្រកួត ។ ដោយសារតែពួកគេគឺសុទ្ធតែជាអ្នកប្រយុទ្ធដែលបានត្រៀមខ្លួនទុកជាមុនបានល្អបែបនេះ ដូច្នេះមិនដឹងថាតើនរណាជាអ្នកអាចរកបាន ៣ពិន្ទុនោះឡើយ។

Um-chamreun-Pet-PTT-Thong-Twi-[800x600]

ចំពោះ វី សេរីចាន់ឌីន មកពីក្លិបខ្លារខិនមានរិទ្ធដែលពុំទាន់ស្គាល់ចាញ់ក្នុងព្រឹត្តិការណ៍នេះដែរនោះត្រូវជួបជាមួយអ្នកប្រដាល់ថៃ Butsadee Khay OrSaengthien Noy ។ ចាន់ឌីន មានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥០ដង ចាញ់៩ដង ស្មើពិន្ទុ ២ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៥ដង ។ ចំពោះ Butsadee វិញមានប្រវត្តិប្រកួតចំនួន ៨៩ដង ឈ្នះ៧០ដង ចាញ់១៧ដងស្មើពិន្ទុ២ដង ។ នាពេលកន្លងមក ២ប្រកួតរបស់ ចាន់ឌីន ក្នុងព្រឹត្តិការណ៍នេះឈ្នះទាំង ២ ប្រកួត រីឯ ២ប្រកួតរបស់ Butsadee វិញចាញ់ទាំង ២ ប្រកួត ។ ការប្រកួតមួយនេះ ចាន់ឌីន ហាក់ដូចជានៅកៀកជាមួយនឹងជ័យជម្នះច្រើនជាង ។ គេជឿថាវី សេរីចាន់ឌីន នឹងឈ្នះ Butsadee ជាមិនខាន៕

Vy-Sereychandin-Butsadee-[800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត