រឿម វណ្ណៈ ចាញ់ពិន្ទុរីឯ ពុទ្ធ ឆាយរិទ្ធី បានត្រឹមស្មើ

នូ មករា August 1, 2016


ភ្នំពេញ៖ ការប្រកួតប្រដាល់ជាលក្ខណៈមិត្តភាពរវាងកម្ពុជា-ថៃលើសង្វៀន SEA-TV កាលពីរសៀលថ្ងៃទី៣១ ខែកក្កដាម្សិលមិញនេះ អ្នកប្រដាល់កម្ពុជា ២រូបម្នាក់បានត្រឹមស្មើ ឯ ម្នាក់ទៀតចាញ់ពិន្ទុថៃ ។ អ្នកប្រដាល់ចិត្តហ៊ាន រឿម វណ្ណៈ ក្លិបសម្រែករាជសីហ៍ខេត្តបន្ទាយមានជ័យប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Phayak Noy ដាច់តែម្ដង ។ក្នុងការប្រកួត ៥ ទឹកទោះបីវណ្ណៈខំប្ដូរកែង ប្រើស្នៀតជង្គង់ហោះទីបំផុតបានត្រឹមតែអស់កម្លាំងប៉ុណ្ណោះ ។

វណ្ណៈ បានបញ្ចេញសកម្មភាពច្រើនតែបានផលតិចចំពោះ Phayak Noy វិញគេមានចលនាតិចតែបានផលច្រើនគឺគេចាំត្រង់ថានៅពេលវណ្ណៈបាត់បង់ជំហរ ។ អាចចាត់ទុកថាគ្រាន់បើហើយដែលលើកនេះ វណ្ណៈមិនសន្លប់ក្រោមកណ្ដាប់ដៃអ្នកប្រដាល់ថៃដោយគេចាញ់ត្រឹមពិន្ទុនោះ ។

photo_2016-07-31_21-23-33 [800x600]

ចំពោះពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្សវិញប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃឈ្មោះ Phlay Noy ដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ អ្នកប្រដាល់ទាំង ២រូបនេះជួបគ្នាទាំងលើកនេះទៀតគឺជាលើកទី ៣ហើយដែល២លើកដំបូងពួកគេចាញ់-ឈ្នះគ្នាម្ដងម្នាក់ តែលើកទី ៣នេះបានត្រឹមស្មើគ្នា ។

photo_2016-07-31_21-40-42 [800x600]

ចំពោះការប្រកួតលើសង្វៀន TIFFY ARENA របស់TV5 ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out វិញនោះគេបានរកឃើងអ្នកប្រដាល់២នាក់បន្ថែមទៀតដែលបានកក់កៅអីសម្រាប់វគ្គ១៦នាក់ចុងក្រោយហើយក៏មាន ២នាក់ទៀតដែរដែលខ្ទាតចេញពីការប្រកួត ។ អ្នកប្រដាល់ រស់ វិបុល ក្លិបសាលវ័ន្ដកីឡាបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ មាស ចាន់នឿន ក្លិបដួងសែនសុខឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ១ ។ ឯ នឹម ណនក្លិបទ័ពឆ័ត្រយោង៩១១ បានយកឈ្នះអ្នកប្រដាល់ សយ សុខ ក្លិបពន្លឺវិបុលរិទ្ធីដោយពិន្ទុ ។ សយ សុខ និង មាស ចាន់នឿនខ្ទាតចេញពីការប្រកួត ឯ រស់ វិបុល និង នឹម ណនត្រៀមជួបគ្នានៅវគ្គ១៦នាក់ចុងក្រោយបន្តទៀត៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត