ឡៅ ចិត្រា និង ឆៃ សារ៉ា បង្កើនស្ថិតិឈ្នះបន្ទួាប់ពីផ្តួលអ្នកប្រដាល់ថៃបានសម្រេច

នូ មករា July 30, 2016


ភ្នំពេញ៖ អ្នកប្រដាល់ឡៅ ចិត្រា មកពីក្លិបទ័ពឆ័ត្រយោង៩១១ និង ឆៃ សារ៉ា នៃសមាគមប្រដាល់ក្រសួងការពារជាតិបានបង្កើនស្ថិតិឈ្នះនៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួនបន្ទាប់ពីយកឈ្នះលើអ្នកប្រដាល់ថៃនសង្វៀន SEA-TV កាលពីយប់ថ្ងៃទី២៩ ខែកក្កដាម្សិលមិញនេះ។

photo_2016-07-30_04-32-33-[800x600]

អ្នកប្រដាល់ឡៅ ចិត្រា បានយកឈ្នះអ្នកប្រដាល់ថៃ Yorth Phit Ek មុនស្នូរជួងបញ្ចប់ទឹកទី ៤ ដោយស្ថានភាពនៃការប្រកួតរបស់អ្នកប្រដាល់ទាំង ២ រូបនេះនៅទឹកទី១ អ្វីៗហាក់ដូចជាស្ថិតក្នុងភាពប្រហាក់ប្រហែលគ្នាប៉ុន្តែចាប់ពីទឹកទី២ទៅ ចិត្រាបានបង្កើនការវាយលុកខ្លាំងឡើងៗ ខណៈដែលអ្នកប្រដាល់ថៃបានដកថយ និងការពារច្រើនជាងវាយសងតបមកវិញនោះ ។ លុះចាប់ពីទឹកទី៣ ទៅការវ៉ៃចេញរបស់ចិត្រាកាន់តែចំគោលដៅបានច្រើនឯ Yorth Phit Ekបានត្រឹមតែស្លន់ស្លោរដកថយប៉ុណ្ណោះ ក្រោយមកនៅទឹកទី ៤អ្នកប្រដាល់ថៃរូបនេះកាន់តែបាត់បង់សមត្ថភាពប្រកួត ឃើញដូច្នោះអាជ្ញាកណ្ដាលក៏បានបង្ខំចិត្តបញ្ឈប់លែងឲ្យប្រកួតបន្តដោយប្រគល់ជ័យជម្នះឲ្យទៅកីឡាករ ឡៅ ចិត្រាតែម្ដង។

photo_2016-07-30_04-32-13-[800x600]

ចំពោះឆៃ សារ៉ា វិញបានយកឈ្នះអ្នកប្រដាល់ថៃ Phayak Lek ដោយពិន្ទុទាំងលំបាកបន្ទាប់ពីពួកគេប្រកួតគ្នា៥ ទឹកពេញរួចមក។ ការប្រកួតរវាងអ្នកប្រដាល់ទាំង ២ រូបនេះហាក់ដូចជាមានប្រៀបម្ដងម្នាក់ ។ពេលខ្លះសារ៉ា លត់គូប្រកួតតែជាញឹកញាប់ សារ៉ាក៏ត្រូវគូប្រកួតតបមកវិញយ៉ាចាស់ដៃដែរ ។ ទោះជាយ៉ាងណាក៏ការវ៉ៃចេញរបស់សារ៉ាចំគោលដៅបានច្រើនជាងទើបធ្វើឱ្យរូបគេបានទទួលជ័យជម្នះលើគូប្រកួតដោយពិន្ទុបែបនេះ៕

photo_2016-07-30_04-32-02-[800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត