លោក ខេមរៈ សិរីមន្ត ឧបត្ថម្ភថវិកាសម្រាលទុក្ខលំបាករបស់ ជៀស ស្រួច

នូ មករា July 26, 2016


ភ្នំពេញ៖ បន្ទាប់ពីបានទទួលដំណឹងពីទុក្ខលំបាករបស់អតីតអ្នកប្រដាល់ជើងខ្លាំង ជៀស ស្រួច ដែលកំពុងទទួលបានការអាណិតអាសូរពីប្រជាពលរដ្ឋ ពិសេសមិត្ដយុវវ័យតាមបណ្ដាញសង្គម Facebook ឥលូវនេះតារាចម្រៀលដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជាលោក ខេមរៈ សីរីមន្ដ បានទៅជួបជាមួយលោក ជៀស ស្រួច ដែលជាតួសម្ដែងក្នុងបទ «បេះដូងអ្នកប្រដាល់» របស់ខ្លួនហើយ ដោយបាននាំយកថវិកាមួយចំនួនទៅឧបត្ថម្ភដើម្បីសម្រាលទុក្ខលំបាករបស់អតីតអ្នកប្រដាល់ជើងខ្លាំងរូបនេះផងដែរ ។

photo_2016-07-26_20-43-35

យោងតាមការឲ្យដឹងពីលោក អេ ភូថង អតីតអ្នកប្រដាល់ជើងខ្លាំងដូចគ្នា ដែលបានផ្ដល់កន្លែងស្នាក់អាស្រ័យដល់លោក ជៀស ស្រួច បានឲ្យដឹងថា បំណងបងប្អូន ដែលចង់ឱ្យលោក ខេមរះ សីរីមន្ដ ជួប និងជួយដល់លោក ជៀស ស្រួច ឥលូវនេះបានសម្រេចហើយដោយថ្ងៃនេះតារាចម្រៀងល្បីប្រចាំផលិតកម្មសាន់ដេរូបនេះ បានមកជួបផ្ទាល់ ហើយថែមទាំងផ្ដល់កម្លាំងចិត្តឲ្យ ជៀស ស្រួច បន្ដភាពរឹងមាំដើម្បីកសាងជីវិតជាថ្មី នៅថ្ងៃអនាគតទៀតផង ។ លោក អេ ភូថង បានបញ្ជាក់ដែរថា ក្នុងការចំណាយពេលមកជួប និងជួយផ្ដល់កម្លាំងចិត្តដល់លោក ជៀស ស្រួច នេះលោក ខេមរៈ សិរីមន្ដ បានឧបត្ថម្ភថវិការចំនួន ៥០០ដុល្លារ ដើម្បីកាត់បន្ថយការខ្វះខាត់របស់អតីតអ្នកប្រដាល់រូបនេះផងដែរ ។

photo_2016-07-26_20-43-28

គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ មានមហាជនជាច្រើនចាប់អារម្មណ៍ ជុំវិញព័ត៌មានការបង្ហាញខ្លួនរបស់អតីតអ្នកប្រដាល់ ជៀស ស្រួច នៅទីក្រុងភ្នំពេញ ជាមួយនឹងស្ថានភាពក្រលំបាក និងត្រូវបានលោក អេ ភូថង ដែលជាអតីតមិត្តរួមអាជីពផ្ដល់កន្លែងស្នាក់នៅជាបណ្ដោះអាសន្ននោះ ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍គឺព័ត៌មាននៃការលែងលះគ្នារវាងលោក ជៀស ស្រួច និងអតីតប្រពន្ធ ដែលបច្ចុប្បន្ន គឺជាតារាសម្ដែងល្បីឈ្មោះម្នាក់ក្នុងប្រទេសកម្ពុជា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត