តើ មឿន សុខហ៊ុច ឬ ផង់ សុភាព ដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ស្រាបៀរកម្ពុជា?

នូ មករា July 26, 2016


ភ្នំពេញ៖ ការប្រកួតដណ្ដើមខ្សែក្រវាត់ស្រាបៀកម្ពុជាលើសង្វៀនអាស៊ីអាគ្នេយ៍បានឈានមកដល់ការប្រកួតផ្ដាច់ព្រ័ត្រហើយនៅថ្ងៃទី៣១ ខែកក្កដាខាងមុខនេះ។ នេះជាព្រឹត្តិការណ៍ដែលមានប្រាក់រង្វាន់ចំនួន ៥.០០០ ដុល្លារសម្រាប់ជើងឯក និង ៣.០០០ដុល្លារសម្រាប់ជើងឯករង ប៉ុន្តែគ្មានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ទេ ។

កីឡាករ មឿន សុខហ៊ុច មកពីក្លឹបពុទ្ធសេរីវង្ស និង កីឡាករ ផង់ សុភាព មកពីក្លឹបខេត្តរតនគីរីបានក្លាយជាតួសំខាន់ក្នុងការប្រកួតផ្ដាច់ព្រ័ត្រដ៏កក្រើកនេះ ហើយអ្នកប្រដាល់ទាំង ២ រូបនេះពុំធ្លាប់ប្រកួតគ្នាពីមុនមកទេ។ សម្រាប់ពេលនេះទាំងសងខាងសុទ្ធតែត្រៀមខ្លួនដើម្បីឡើងគ្រងខ្សែក្រវាត់ដូចគ្នា។ សុខហ៊ុច ពូកែជើងប៉ុន្តែកណ្ដាប់ដៃរបស់សុភាព ក៏មិនស្រួលទប់ទល់នោះទេម្យ៉ាងទៀតសុភាពគឺជាអ្នកប្រដាល់មួយរូបដែលចំណាយពេលហាត់ច្រើនជាងដើរលេង។

Meun-Soxhuch-Phong-Sopheap-[800x600]

ដូច្នេះ តើខ្សែក្រវាត់នេះនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃនរណា?

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នកប្រដាល់ខ្មែរ ៤ រូប ថៃ ២រូប និង ចក្រភពអង់គ្លេស ២ រូប ប៉ុន្តែអ្នកប្រដាល់ខ្មែរ ២ រូបគឺមាស ច័ន្ទមាន មកពីសមាគមប្រដាល់ក្រសួងការពារជាតិ និង ជា សំនៀង មកពីក្លឹបទ័ពឆ័ត្រយោង៩១ ជាមួយនឹងអ្នកប្រដាល់ចក្រភពអង់គ្លេស ២ រូបគឺ Ray Orn និង Kieron Jessop បានខ្ទាតចេញពីការប្រកួត ខណៈដែលអ្នកប្រដាល់ថៃ ២រូបគឺ Phlay Noy និង Phayak Noy ក៏បានចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរនោះ៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត