ទេស សំខាន់ ទទួលបានការឧបត្ថម្ភពីសម្តេចគតិព្រឹទ្ធបណ្ឌិត

បារាំង July 7, 2015


ទេស សំខាន់៖«ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីមានគេប្រាប់ខ្ញុំតាមទូរស័ព្ទថា សម្តេច ប៊ុន រ៉ានី ជួយខ្ញុំ ៥ ពាន់ដុល្លារនោះហើយមួយសន្ទុះឃើញគេយកលុយឲ្យខ្ញុំដល់ផ្ទះជួលមែន គឺខ្ញុំអរខ្លាំងណាស់ មិនគួរឲ្យជឿទេ ហេតុនេះនៅពេលជាសះស្បើយខ្ញុំមិនបោះបង់ចោលអាជីពប្រដាល់នេះទេ»។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈការចុះផ្សាយនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអង្គារ ជុំវិញការខ្វះថវិកាព្យាបាលជំងឺក្នុងការវះថ្គាមបាក់របស់កីឡាករ ទេស សំខាន់ ដោយសាររូបគេត្រូវបានកីឡាករថៃទាត់ឲ្យសន្លប់ និងបាក់ថ្គាម នៅលើសង្វៀនស៊ីធីអិនកាលពីចុងខែឧសភានោះសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឲ្យលោកជំទាវ ម៉ែន នារីសោភ័គ យកថរិកាចំនួន ៥ ពាន់ដុល្លារមកផ្តល់ជូន ទេស សំខាន់ ភ្លាមៗនៅផ្ទះជួលរបស់គេ ក្នុងភូមិព្រៃព្រីង ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃពុធ កន្លងទៅ៕

11659229_703113509815964_7953768306255227849_n

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត